- ការវាយប្រហារ៖ រថយន្តដឹកទំនិញពណ៌សមួយគ្រឿង បានបើកបុកចូលហ្វូងមនុស្ស
- ជនរងគ្រោះ៖ ស្លាប់១៣នាក់ របួសជាង១០០នាក់
- ជនសង្ស័យ៖ ឃាត់ខ្លួន២នាក់ បាញ់ស្លាប់២នាក់
- ក្រុម ISIS៖ អះអាងថាអ្នកវាយប្រហារជាទាហាននៃរដ្ឋអ៊ីស្លាម
យ៉ាងហោចណាស់មានមនុស្សចំនួន ១៣ នាក់បានស្លាប់ និងជាង ១០០ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តដឹកទំនិញពណ៌សមួយគ្រឿង បានបើកបុកចូលហ្វូងមនុស្ស នៅកណ្ដាលទីក្រុង Barcelona ប្រទេសអេស្ប៉ាញ នៅថ្ងៃទី ១៧ សីហា ម្សិលមិញ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅលើផ្លូវ Las Ramblas ចំកណ្ដាលទីក្រុង Barcelona ដែលជាទីលានមមាញឹកមួយ ហើយវាជាការវាយប្រហាររបស់ក្រុមភេរវកម្ម។ នេះបើយោងតាមប៉ូលិសក្រុង Barcelona បានបញ្ជាក់។
ក្រោយពេលកើតហេតុ ប៉ូលិសបានឃាត់ខ្លួនបុរស ២ នាក់ដែលជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ ខណៈជនសង្ស័យ ២ នាក់ផ្សេងទៀត ត្រូវបានប៉ូលិសបាញ់សម្លាប់បាត់ទៅហើយ។ ទោះបីជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ឡើយថា មានអ្នកវាយប្រហារប៉ុន្មាននាក់ ដែលបានជាប់ពាក់ព័ន្ធ ប៉ុន្តែក្រុមនៃរដ្ឋអ៊ីស្លាម ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
ជនសង្ស័យម្នាក់ក្នុងចំណោមនោះ ត្រូវបានគេស្គាល់ឈ្មោះថា Driss Oukabir។ មានការអះអាងថា ជនសង្ស័យរូបនេះបានប្រគល់ខ្លួនទៅឲ្យប៉ូលិសដោយខ្លួនឯង បន្ទាប់ពីបានឃើញមុខខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយ។ Oukabir បានអះអាងថា នៅពេលនោះ ខ្លួនស្ថិតនៅចម្ងាយ ១០៦ គីឡូម៉ែត្រពីទីតាំងកើតហេតុ ពោលគឺនៅក្នុងទីក្រុង Girona ប្រទេសអេស្ប៉ាញឯណោះ ប៉ុន្តែឯកសារដែលខ្លួនធ្លាប់បានប្រើប្រាស់ដើម្បីជួលរថយន្តដឹកទំនិញ ត្រូវបានគេលួច៕
ជនសង្ស័យ Driss Oukabir
ចុចអាន៖
- ២០សន្លឹក ឃើញហើយទើបដឹងថា ចាញ់បោកអ្នកលេងបណ្តាញសង្គម
- មានពិត! មនុស្សពិសេស អាយុ ៤ឆ្នាំ ចេះអាន ៤ភាសា
- មកស្គាល់ ក្រុមកុលសម្ព័ន្ធទាំង៥ សាហាវ និងគ្រោះថ្នាក់បំផុត លើពិភពលោក
ប្រភព៖ Sabay
No comments:
Post a Comment