ក្រុមកីឡាឈិនឡូនកម្ពុជាទទួលបានត្រឹមមេដាយសំរឹទ្ធ២ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីឆ្នាំនេះ ក្រោយពីបញ្ចប់ការប្រកួតគ្រប់វិញ្ញាសាទាំងអស់កាលពីល្ងាចមិញនេះ។
លោក ទូច សុភៈ ប្រធានក្រុមដឹកនាំកីឡាករនិងជាអគ្គលេខាធិការសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបានបង្ហើបហេតុផលធ្វើឱ្យបាត់មេដាយមាសនៅឆ្នាំនេះថាមកពីមានការប្រែប្រួលលឿនពេក។ ដោយដំបូងឡើយ ក្រុមរបស់លោកព្យាយាមហ្វឹកហាត់លើវិញ្ញាសាដែលត្រូវការពារតំណែងមេដាយមាស ប៉ុន្តែក្រោយមកទៀតគេបញ្ជាក់ថាឆ្នាំនេះមិនមានវិញ្ញសារនោះទេ ទើបតម្រូវឱ្យក្រុមលោកហាត់ផ្សេងវិញ។ ខណៈដែលដែលហាត់នោះ មានត្រឹមតែ១ខែប៉ុណ្ណោះ ទើបធ្វើឱ្យក្រុមលេងមិនសូវបានល្អ។
លោក ជាតិ ខេមរា ដែលជាគ្រូបង្វឹកផ្ទាល់បាននិយាយដែរថាមេដាយសំរឹទ្ធក៏ជារឿងល្អសម្រាប់កម្ពុជាដែរ ប៉ុន្តែអ្វីដែលចង់បានគឺមេដាយមាសដើម្បីការពារតំណែងឆ្នាំ២០១៥។ ផលវិបាកមួយទៀតបន្ថែមចំពោះផលវិបាកខាងលើដែលលោកមើលឃើញនោះ គឺកម្ពុជាលេងវិញ្ញាសារច្រើនក្នុង១ថ្ងៃ ដែលធ្វើឱ្យកីឡាករបញ្ចេញកម្លាំងខ្លាំងទើបជាចុងក្រោយពួកគេលេងមិនសូវបានល្អ ខណៈដែលប្រទេសផ្សេងទៀត១ថ្ងៃគេលេងត្រឹមតែ១វិញ្ញាសាប៉ុណ្ណោះ។
ក្រុមឈិនឡូនជម្រើសជាតិកម្ពុជាសីឈិន ដណ្ដើមបានមេដាយមាសមុនគេក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០១៥ នៅប្រទេសសិង្ហបុរី លើវិញ្ញាសា Chinlone-Linking ក្រោយយកឈ្នះក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល ៣០៨ ទល់ ២៩៩ នៅវគ្គផ្ដាច់ព្រ័ត្រ៕
ប្រភព៖ Sabay
No comments:
Post a Comment