យូហ្កាក្រៅពីជួយឱ្យអារម្មណ៍ស្ងប់ បំបាត់ភាពតានតឹងហើយ វាក៏អាចជួយឱ្យសរសៃសសូងដើរបានស្រួល និងធ្វើឱ្យរាងស្អាតបានដែរ។ តោះថ្ងៃនេះ យើងមកហាត់យូហ្កា៣ក្បាច់ ដើម្បីជួយឱ្យបានត្រគាកស្អាត កុំឱ្យយារធ្លាក់។
១- ក្បាច់កៅអី (Utkatasana)៖
នេះជាក្បាច់ពេញនិយមបំផុតសម្រាប់ការបន្តឹងសាច់ត្រគាក។ ដំបូងគឺឈរដាក់ជើងទាំងពីរឱ្យត្រង់ បន្ទាប់មកបន្ទន់ជង្គង់បន្តិច ដាក់ទម្ងន់ខ្លួននៅលើកែងជើង ទយគូទទៅក្រោយ ហើយលើកដៃឡើងលើ ដោយបែរបាតដៃដាក់ទល់គ្នា រួចងើបឡើងវិញ។ ធ្វើបែបនេះចុះឡើងៗរាល់ថ្ងៃ នោះត្រគាកអ្នកនឹងឡើងតឹងស្អាតជាមិនខាន។
២- ក្បាច់ព្រះសិវៈរេរាំ (Dancing Shiva)៖
ក្បាច់នេះអនុវត្តដោយដាក់ជើងម្ខាងឈរត្រង់ និងម្ខាងទៀតលើកឡើងទៅលើ ដោយមានដៃទប់លំនឹង (ធ្វើដូចរូប)។ ក្បាច់នេះនឹងជួយលើកសាច់ដុំជើងទាំងពីរ មិនឱ្យមានសាច់យារធ្លាក់។
៣- ក្បាច់ស្ពាន (Bridge Pose)៖
ដេកផ្ងារលើកម្រាល ហើយកន្ធែកជើងនិងបើកត្រគាកឱ្យទូលាយបន្តិច។ បន្ទាប់មកបញ្ឈរកែងជើងទាំងពីរច្រត់នឹងកម្រាល រួចលើកឱ្យត្រគាកហើបឡើងលើ។ អ្នកក៏អាចយកដៃទៅទប់កជើងក៏បាន ដើម្បីរក្សាលំនឹង និងមិនឱ្យរោយជើង។ ក្បាច់នេះជួយដុតបំផ្លាញកាឡូរីនិងសម្រួលសរសៃបានយ៉ាងល្អ៕
ប្រភព៖ Sabay
No comments:
Post a Comment