តាមក្រសែភ្នែករបស់អតីតកីឡាករបិសាចក្រហម Gary Neville មានបំណងចង់ឲ្យ Manchester United ទិញខ្សែបម្រើស្លាបលំដាប់ពិភពលោកម្នាក់ទៀត ដើម្បីបំពេញជួររបស់កីឡាករកាន់តែពេញជើងល្អ។
ក្នុងទីផ្សារដោះដូរកីឡាករឆ្នាំនេះក្រុមលោក Jose Mourinho បានចំណាយជាង១០០លានផោនក្នុងការផ្ទេរកីឡាករល្អៗ ក្នុងនោះមានដូចជា Victor Lindelof, Romelu Lukaku និង Nemanja Matic។ ខ្សែបម្រើរបស់ Inter Milan កីឡាករ Ivan Perisic កំពុងបន្តស្ថិតក្នុងការតាមទាក់ទងផ្ទេរមកអង់គ្លេស។
អតីតខ្សែការពារខាងលើបានប្រាប់ Sky Spors ថា៖ "តើ Marcus Rashford ជាកីឡាករឆ្នើមម្នាក់? United គួរតែមានខ្សែបម្រើស្លាបលំដាប់ពិភពលោកម្នាក់ទៀត នោះវានឹងបំពេញទម្រង់កីឡាករកាន់តែល្អ។ ពួកគេត្រូវតែប្រជែងក្នុងឆ្នាំនេះ។ កាលពីរដូវកាលមុនពួកគេធ្វើមិនបានល្អទេ ហើយវាគឺការបំពេញតួនាទីដ៏ធំ ពីសំណាក់កីឡាករ"។
Ivan Perisic
ចុចអាន៖
ប្រភព៖ Sabay
No comments:
Post a Comment