ក្រុមបាល់បោះជម្រើសជាតិកម្ពុជាមិនអាចរក្សាជ័យជម្នះរបស់ខ្លួនលើក្រុមបាល់បោះវៀតណាមបានឡើយ បន្ទាប់ពីចាញ់ដោយលទ្ធផលប្រផុតប្រផើយ ៩០-៩៥ នៃការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៧នេះ។ ស៊ីហ្គេមកាលពីឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី ក្រុមបាល់បោះកម្ពុជា បានយកឈ្នះក្រុមវៀតណាមដោយលទ្ធផល ៧៨-៦០ ប៉ុន្តែ២ឆ្នាំក្រោយមកកម្ពុជាមិនអាចរក្សាជ័យជម្នះបានឡើយ។ នេះជាបរាជ័យលើកទី២របស់បាល់បោះកម្ពុជា បន្ទាប់ពីចាញ់ក្រុមសិង្ហបុរីកាលពីម្សិលមិញដោយលទ្ធផល ៦៤-៩៥៕
ប្រភព៖ Sabay
No comments:
Post a Comment