loading...

Monday, August 21, 2017

ដឹង​អត់? អ្នក​​ស្គមៗ​ ចង់​​ធាត់​ ញ៉ាំ​ផ្លែ​ចេក​ដឹង​តែ​ឡើង​គីឡូ​ឆាប់​



កំពុង​ពិបាក​ចិត្ត​រឿង​ញ៉ាំ​យ៉ាង​ណា​ក៏​មិន​ឡើង​គីឡូ មាន​សាច់​មាន​ឈាម​ដូច​គេ​មែន​ទេ? ពេល​នេះ​ ស្រីៗ​យើង​មិន​បាច់​ទៅ​​​ទិញ​ថ្នាំ​​​បាយ​បាន ឬ​អង្គុយ​កើត​ទុក្ខ​ទៀត​ទេ ព្រោះ​ផ្លែ​ចេក​អាច​ជួយ​ឱ្យ​អ្នក​ប្ដូរ​ពី​នារី​ស្គម​ស្គាំង ទៅ​ជា​នារី​ដែល​មាន​សាច់​គួរ​ឱ្យ​​គ្រឺត​វិញ​បាន​។
ផ្លែ​ចេក​មាន​ផ្ទុក​សារជាតិ​មាន​ប្រយោជន៍​ជា​ច្រើន​ដូច​ជា វីតាមីន A, B ប៉ូតាស្យូម ម៉ាញេស្យូម និង​សារធាតុ​រ៉ែ​ផ្សេង​ៗ​ទៀត។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​ជា​ប្រភព​នៃ​ថាមពល​ដ៏​អស្ចារ្យ ដែល​អាច​ជួយ​សាច់​ដុំ​ឱ្យ​គ្មាន​ជាតិ​ខ្លាញ់​បាន​ទៀត​ផង​។ តាម​ការ​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ថា ការ​ញ៉ាំ​ផ្លែ​ចេក​ជា​ប្រចាំ​ក្នុង​របប​អាហារ វា​នឹង​ជួយ​ឱ្យ​អ្នក​ឡើង​គីឡូ​ មាន​សាច់​ដុំ​យ៉ាង​ឆាប់​រហ័ស ដោយ​មិន​ចាំ​បាច់​បារម្ភ​ពី​ផល​ប៉ះពាល់​ដូច​ការ​ប្រើ​ថ្នាំ​ឡើយ​។
បើ​អ្នក​មិន​ចង់​ញ៉ាំ​ផ្លែ​ចេក​ទុំ​ដោយ​ផ្ទាល់​ទេ អាច​ញ៉ាំ​ជា​លក្ខណៈ​បង្អែម ឬ​តាម​វិធី​ផ្សេង​ៗ​ដូច​ខាង​ក្រោម​ក៏​បាន​៖
១- ចេក​ក្រឡុក​
២- ការ៉េម​ចេក​
៣- ចេក​ឆឹង
៤- ចេក​ចៀន
៥- ចេក​អាំង​បន្ទះ​
ចុចអាន៖
​ប្រភព៖ Sabay

No comments:

Post a Comment