loading...

Wednesday, August 23, 2017

ស្តេចអារ៉ាប ចាយលុយ ១០០លានដុល្លារ ធ្វើវិស្សមកាលរដូវក្តៅ





ស្ដេច​អារ៉ាប Salman of Saudi Arabia បាន​យាង​ធ្វើ​ដំណើរ​ទៅ​វិស្សមកាល នៅកន្លែង​ដែល​ទ្រង់​សព្វព្រះរាជហឫទ័យ​បំផុត​មួយ​កន្លែង នៅ​ក្នុង​ទីក្រុង Tangier ភាគ​ពាយព្យ​នៃ​ប្រទេស​ម៉ារ៉ុក (Morocco) ជាមួយ​នឹង​អ្នក​ហែហម​ជាង ១ ០០០ នាក់ ដែល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​យ៉ាង​ប្រណីត។
ស្ដេច​ព្រះ​ជន្ម ៨១ វស្សា​អង្គ​នេះ បាន​គង់​នៅ​វិមាន​ទំហំ ៧៤ ហិតា ដែល​ជា​កម្មសិទ្ធិ​មួយ ក្នុង​ចំណោម​កម្មសិទ្ធិ​ជា​ច្រើន​ទៀត​របស់​ទ្រង់ នៅ​ជុំវិញ​ពិភពលោក ដែល​មាន​ភោជនីយដ្ឋាន​ដ៏​ថ្លៃថ្លា និង ទេសភាព​សមុទ្រ​ដ៏​ស្រស់​ស្អាត។
កាសែត Haaretz របស់​អ៊ីស្រាអែល បាន​រាយការណ៍​ថា ការ​ចំណាយ​ក្នុង​អំឡុង​ពេល​សម្រាក​វិស្សមកាល​រយៈពេល​មួយ​ខែ រួម​មាន​ទាំង​រថយន្ត​ជាង ២០០ គ្រឿង​នោះ សរុប​អស់​ចំនួន ១០០ លាន​ដុល្លារ​ឯណោះ។
យោង​តាម​របាយការណ៍​នៅ​ប្រទេស​ម៉ារ៉ុក បាន​ឲ្យ​ដឹង​ថា ការ​ចំណាយ​លើ​ដំណើរ​វិស្សមកាល​របស់​ស្តេច Salman អង្គ​នេះ ស្មើ​នឹង ១,៥ ភាគរយ នៃ​ប្រាក់​ចំណូល​ភ្ញៀវ​ទេសចរ​បរទេស​របស់​ប្រទេស​ម៉ារ៉ុក៕



ប្រភព៖ Sabay

No comments:

Post a Comment