គ្នាយើងដឹងហើយទូរសព្ទទិញថ្មី ហើយចង់លក់ចេញទៅវិញច្បាស់ជាខាត។ លោកប៊ុនធឿន ជាអាជីវករលក់ទូរសព្ទនៅម្តុំផ្សារដេប៉ូប្រាប់ថា ទូរសព្ទដែលទិញហើយយកលក់ទៅវិញចៀសមិនផុតពីការខាត គ្រាន់តែខាតតិចនិងខាតច្រើនតែប៉ុណ្ណោះ។ លោកបង្ហើបតិកនិកខ្លះៗ នៅពេលយកទូរសព្ទទៅលក់តាមហាងនានា ចៀសវាសអ្នកលក់បង្អាប់តម្លៃនាំឲ្យខាតច្រើន។
- មុនយកទៅលក់ គូរប្ដូរ Screen ខាងមុខ ឬសន្ទះក្រោយចេញដើម្បីចៀសវាងអ្នកលក់បង្អាប់រូបរាងនាំឲ្យគេបន្ទាបតម្លៃ។
- ពិនិត្យមើលគែមទូរសព្ទក្រែងមានប្រឡាក់ឬឆ្កូត ព្រោះអ្នកលក់ពេលឃើញកំហុសតិចតួចគេចាប់ផ្តើមសាញជាមិនខាន។
- ប្រើប្រាស់ស្រោមការពារ (Case) មិនត្រូវឲ្យធ្លាក់ឬចូលទឹកនាំឲ្យប៉ះពាល់ដល់គុណភាពទូរសព្ទ។
- បើអាចមុនសម្រេចចិត្តលក់នៅហាង គួរសាកសួរមិត្តភ័ក្កិឬអ្នកជុំវិញពីព្រោះអាចទទួលបានតម្លៃខ្ពស់ជាង។
- ជៀសវាងជាប់លេខសម្ងាត់ iCloud ហើយត្រូវលុបចោលទិន្នន័យផ្ទាល់ខ្លួនឬរូបភាពសំខាន់នៅក្នុងទូរសព្ទចោលមុនពេលលក់ចេញ។
- ឆ្នាំងសាកខ្សែ USB កាសស្តាប់ ត្រូវមានគ្រប់សព្វមកពីនាយ ( Original ) ទើបគេមិនសូវសាញរឿងចរចាតម្លៃ។
ជាចុងក្រោយលោកបានផ្តាំថា បើមិនចង់ខាតច្រើន គូរទិញទូរសព្ទមួយទឹកយកមកប្រើព្រោះវាលក់ទៅមិនសូវខាតច្រើន។ តែក៏ត្រូវពិនិត្យមើលឲ្យច្បាស់ ព្រោះទូរសព្ទមួយទឹកងាយអ្នកលក់បន្លំណាស់បើអាចសុំឲ្យអ្នកលក់ធានាកាន់តែប្រសើរ។
No comments:
Post a Comment