loading...

Wednesday, August 30, 2017

Samsung អរគុណ​អ្នក​គាំទ្រ​ដែល​មិន​បោះបង់​ ពេល Note 7 ផ្ទុះ​ថ្ម



អ្នក​គាំទ្រ​ច្បាស់​ជា​ដឹង​ហើយ​ថា​កាល​ពី​​អំឡុង​ចុង​ឆ្នាំ​ ២០១៦ កន្លង​ទៅ​ Samsung ​បាន​ជួប​ប្រទះ​ទុក្ខ​ផ្ទួនៗ​ជា​មួយ​នឹង​ Galaxy Note 7។ ដំបូង​គឺ​កើត​មាន​ករណី​ផ្ទុះ​ថ្ម​ Note 7 បន្ទាប់​មក​ក៏​មាន​ការ​ហៅ​ចូល​មក​វិញ​នូវ​ Note 7 ទាំង​ឡាយ​ដែល​លក់​ចេញ​ បន្ទាប់​មក​ក៏​មាន​ករណី​ផ្ទុះ​ថ្ម​ម្ដង​ទៀត​ចំពោះ​ Note 7 ដែល​បាន​ជួសជុល​បញ្ហា​ថ្ម​រួច រហូត​ដល់​នាំ​ឲ្យ​មាន​ការ​ផ្អាក​លក់​ និង ផលិត​ស្មាតហ្វូន​នេះ​ទៀត​ផង។
ពេល​កើត​មាន​បញ្ហា​នេះ​ Samsung បាន​ខិតខំ​​ដោយ​ប្រើ​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​ប្រមូល​យក​មក​វិញ​នូវ​ Galaxy Note 7 ដែល​បាន​បញ្ចេញ​លក់​ ហើយ​ក៏​បាន​​សម្ដែង​ការ​សុំទោស​ជា​ច្រើន​លើក​ផង​ដែរ។ ពេល​នេះ​ ពេល​ដែល​ Galaxy S8 ទទួល​បាន​ជោគជ័យ​ ហើយ​ Note 8 ក៏​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​បាន​បញ្ចេញ​វីដេអូ​មួយ​ដើម្បី​អរគុណ​ចំពោះ​អ្នក​គាំទ្រ​ដែល​ស្ម័គ្រ​ស្មោះ​នឹង​ Samsung ទោះ​បី​ជា​​បាន​ខក​ចិត្ត​នឹង​រឿង​កាល​ពី​ឆ្នាំ​ទៅ​ក្ដី។ ទស្សនា​វីដេអូ​ "A Thank You Note” ខាង​ក្រោម​នេះ ៖
​​

No comments:

Post a Comment