ការប្រមូលផ្តុំគ្នានៃកោសិកាស្បែកដែលងាប់ ព្រមជាមួយនឹងជាតិខ្លាញ់ដែលស្តុកទុកនៅក្នុងរន្ធរោម គឺជាមូលហេតុដែលបង្កឲ្យមានមុនក្បាលខ្មៅ។ ជាពិសេសនៅត្រង់ច្រមុះ និងផ្នែកក្រោមចង្កាគឺជាតំបន់ដែលមុនក្បាលខ្មៅងាយកើតច្រើនជាងគេ ប៉ុន្តែកុំបារម្ភ កញ្ញា នឹងណែនាំពីគ្រឿងផ្សំ ៥ ប្រភេទដែលជួយអ្នកក្នុងការកម្ចាត់មុនក្បាលខ្មៅ។
១. ទឹកឃ្មុំ និងស៊ុតពណ៌ស៖ យកផ្នែកពណ៌សនៃស៊ុតលាយជាមួយទឹកឃ្មុំមួយស្លាបព្រា បន្ទាប់មកយកលាបត្រង់កន្លែងដែលមានមុនក្បាលខ្មៅ។ ទុកចោលរហូតដល់ស្ងួតរួចសឹមលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ហៗ។
២. រមៀត និងជីអង្កាម៖ កិនរមៀតឲ្យទៅជាម្សៅ ចំណែកឯជីអង្កាមវិញគាបយកតែទឹក។ លាយគ្រឿងផ្សំទាំងពីរបញ្ចូលគ្នា រួចយកមកលាបត្រង់កន្លែងមានមុនរយៈពេល ១៥ នាទី។
៣. ប្រទាលកន្ទុយក្រពើ៖ ឆ្កឹះយកសាច់ប្រទាលយកមកបិទត្រង់កន្លែងមានមុនក្បាលខ្មៅរយៈពេល ១០ នាទី រួចលាងចេញជាមួយទឹកធម្មតា៕
No comments:
Post a Comment