loading...

Monday, August 28, 2017

កូន​ខ្មែរ​១​រូប​កំពុង​ឈរ​នៅ​លំដាប់​ខ្ពស់ ក្នុង​កម្មវិធី​ប្រឡង​ចូល​ផលិតកម្ម​ធំ​១​របស់​កូរ៉េ

ប្រិយមិត្ត​ប្រាកដ​ជា​ស្គាល់​ហើយ​យុវតី ស៊ន ចាន់​ធីតា ដែល​កាល​ពី​ដើម​ឆ្នាំ​២០១៧​នេះ នាង​បាន​ចូល​​ប្រឡង​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​ ដើម្បី​ចូល​ផលិត​កម្ម​ចម្រៀង​យក្ស​ SM ​​របស់​កូរ៉េ​ តែ​មិន​បាន​ទទួល​លទ្ធផល​ល្អ​ឡើយ​។
ដោយ​មិន​បោះ​បង់​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា​ K-Pop ​ពេល​ថ្មី​ៗ​នេះ នាង​បាន​ដាក់​ពាក្យ​ប្រកួត​កម្មវិធី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា "Rising Legends Season2” ដែល​រៀប​ចំឡើង​ដោយ​គេហទំព័រ​ Soompi និង​សហការ​ជា​មួយ​ផលិតកម្ម Cube Entertainment។
កម្មវិធី​នេះបាន​បើក​ឲ្យ​បេក្ខជន​ពី​គ្រប់​ទិសទី​ចូល​រួម​ប្រកួត​ ដោយ​គ្រាន់​តែ​ផ្ញើ​ជា​វីដេអូ​បង្ហាញ​សមត្ថភាព ដូចជា ច្រៀង​ រាំ និងរ៉េប ហើយ​ជុំ​ដំបូង​នេះ​នឹង​ដាក់​ពិន្ទុ​ដោយ​មហាជន​ ពោល​គឺ​វីដេអូ​ណា​ដែល​ទទួល​បាន​ការ​ចូល​មើល​ច្រើន​ជាង​គេ​នឹង​ឈ្នះ។
សម្រាប់​កម្មវិធីនេះ ធីតា​ បាន​ឲ្យ​ដឹង​ថា​នេះ​ជា​លើក​ទី​២​ហើយ​ដែល​នាង​បាន​ចូល​រួម​ ហើយ​វីដេអូ​សមត្ថភាព​ដែល​ផ្ញើ​ទៅ​គឺ​រាំ។ គិត​មក​ដល់​ពេល​នេះ ធីតា កំពុង​ឈរ​ក្នុង​លំដាប់​ថ្នាក់​លេខ​៥ ក្នុង​ចំណោម​បេក្ខជន​ទាំង​អស់​​ដែល​មានចំនួន១៦៤៥​រូប​។ សម្រាប់​តែ​វិញ្ញាសា​រាំ​គឺ​នាង​ឈរ​នៅ​លំដាប់​ទី​១​តែ​ម្ដង។
យុវតី​មក​ពី​ខេត្ត​ព្រះសីហនុ​រូប​នេះ បាន​ឲ្យ​ដឹង​ថា នាង​មិន​ទាន់​ជឿ​ជាក់​ថា​ខ្លួន​អាច​ទទួល​បាន​ជោគ​ជ័យ​ទេ​ ព្រោះ​បើ​ឆ្លង​ផុត​វគ្គ​នេះ​ នាង​ត្រូវ​បន្ត​បោះ​ជំហាន​៣​ដំណាក់​កាល​ទៀត​ ដោយ​មាន​ការ​ដាក់​ពិន្ទុ​ពី​គណៈកម្មការ​។
នាង​បញ្ជាក់​ថា មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​នឹង​ក្លាយ​ជា​ម្ចាស់​ជយ​លាភី​នៃ​កម្មវិធី​នេះ ហើយ​អ្នក​ឈ្នះ​នឹង​បាន​​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កូរ៉េ​ដោយ​ឥត​គិត​ថ្លៃ​ និង​ទទួល​បាន​ឱកាស​​ចូល​រួម​ការ​ប្រកួត​នៅ​ក្រុមហ៊ុន Cube Entertainment ដោយ​ផ្ទាល់​តែ​ម្ដង។
គ្រួសារ Cube Entertainment
Cube Entertainment ធ្លាប់ជាជម្រក​របស់​តារា​ K-Pop ល្បីៗ​ដូចជា 4Minute, B2ST, Apink និង​ Rain ជាដើម។ សម្រាប់​បច្ចុប្បន្ន​មាន​ដូចជា HyunA, BTOB, CLC, Pentagon, Triple H និង Trouble Maker ជាដើម៕
ប្រភព៖ Sabay

No comments:

Post a Comment