loading...

Monday, August 7, 2017

ជិះ​ម៉ូតូ​លេខអូតូ ដឹង​ប្រេង​កាឡេ​ប៉ុន្មាន​ខែ ទើប​គេ​​​ដូរ​ចេញ​ម្ដង?



បើ​និយាយ​ពី​ប្រេង​ម៉ាស៊ីន​​ម៉ូតូ​អូតូ ​អ្នក​ទាំង​អស់​គ្នា​ ប្រាកដ​ជា​បាន​ធ្លាប់​​ដឹង និង​ធ្លាប់បាន​ប្ដូរ​ជារឿយៗ ប៉ុន្តែ​ចំពោះ​​ប្រេង​កាឡេ ដែល​មាន​តួនាទី​​​​សំខាន់​ជួយ​ឲ្យ​ដំណើរការ​នៃ​ការ​មូល​ដុំ​ម៉ូតូ​ដើរ​ស្រួល​ មិន​ស្ទក់ បែរ​ជា​មិន​សូវ​ចាប់​អារម្មណ៍ ទុក​រហូត​ដល់​ខ្មៅ មិន​បាន​​ប្តូរ​វា​ឲ្យ​បាន​ទៀងទាត់​​នោះ​ទេ។
ដើម្បី​​ជួយ​​ឲ្យ​ការ​តំហែទាំ​ម៉ាស៊ីន​ម៉ូតូ​​​ដំណើរការ​ល្អលោក សីហា បាន​ឲ្យ​ដឹង​ថា ជាធម្មតា ​៣ ខែ​ទើប​គេ​ប្តូរ​ប្រេង​កាឡេ​ម៉ូតូ​អូតូ​ម្ដង។ តែ​​​ប្រសិន​បើ​ម៉ូតូ​អ្នក​មិន​សូវ​ជិះ​ឆ្ងាយប៉ុន្មាន​នោះ​ទេ គ្រាន់​តែ​ចាំ​ថា ប្ដូរ​ប្រេង​ម៉ាស៊ីន​ ៣ ដង​​ទើប​​ប្តូរ​ប្រេង​កាឡេ​ម្តង ការ​ធ្វើ​ដូច​នេះ​ជួយ​ឲ្យ​ម៉ូតូ​ស្ទុះ​លឿន មិន​យ៉ុង​ម៉ាស៊ីន។
បើដូរប្រេងម៉ាស៊ីនម្ដង ហើយប្រេងកាឡេម្ដង​ បានទេ? លោក​បាន​និយាយ​​ថា​ មិន​​​​ចាំបាច់​​ដល់​​​ថ្នាក់​​ហ្នឹង​ទេ​! ប្រេង​កាឡេ​ មិន​ប្តូរ​ក៏​នៅ​តែ​ម៉ូតូ​រត់​បាន​ធម្មតា តែ​បើ​មិន​ប្តូរ​ប្រេ​ង​ម៉ាស៊ីន​ទើប​ជា​រឿងធំ។
អ្នក​ជំនាញ​រូប​នេះ បាន​សង្កត់​ធ្ងន់​ថា បើ​​អ្នក​​មិន​​​ចាប់​អារម្មណ៍​​​ប្ដូរ​ប្រេង​កាឡេ​សោះ វា​​ប៉ះពាល់​​​ដល់​​ម៉ាស៊ីន​​ម៉ូតូ និង​ដំណើរការ​​រត់​របស់​ម៉ូតូ​ដូច​ជា​ កាល​ណា​​អស់​ជាតិប្រេងរំអិលកាឡេ ធ្វើ​ឲ្យ​ម៉ូតូ​ស៊ីសាំង​ខ្លាំង​ជាង​មុន ព្រោះ​ថា​វា​ប្រឹង​តែ​ម៉ាស៊ីន ចំណែក​ឯ​ល្បឿន​មិនសូវ​​ស្ទុះ​​​ខ្លាំង​ ហើយ​ឮ​សំឡេង​​ខ្លាំងៗ​ទៀត​ផង​​។
ការ​ប្ដូរប្រេងម៉ាស៊ីន ប្រេងហ្វ្រាំង ប្រេងច្រវ៉ាក់ និង​ប្រេងកាឡេ​ម៉ូតូ​នេះ ជា​ជម្រើស​ល្អ​បំផុត​មួយ​ក្នុង​ការ​ថែ​ទាំ​ឲ្យ​ម៉ាស៊ីន​ម៉ូតូ​នៅ​តែ​​ស្ទុះ​ល្អ ហើយ​ចំពោះ​តម្លៃ​នៃ​ការ​ប្ដូរ​ម្ដង​ មិន​សូវ​ជា​ថ្លៃ​ណាស់​ណា​ទេ ពោល​គឺ​ប្រេងម៉ាស៊ីន ប្រេងហ្វ្រាំង ប្រេង​ច្រវ៉ាក់ ​ប្រេង​កាឡេ នឹង​​ទឹក​ស្អំ​​ជាដើម​​អស់​​ប្រហែល​​ជា ១៣ ឬ ១៥ ដុល្លារ​​ប៉ុណ្ណោះ៕
ប្រភព៖ Sabay

No comments:

Post a Comment