loading...

Monday, August 7, 2017

ឧកញ៉ា សៀ ឫទ្ធី ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​រឿង ដី ផ្ទះ លក់​ថោកៗ​ពេញ​ហ្វេសប៊ុក






តាម​រយៈ​បទ​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ Sabay ឧកញ៉ា សៀ ឫទ្ធី ស្ថាបនិក​ក្រុមហ៊ុន WorldBridge ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​រឿង ​ដី​ ផ្ទះ​ប្រកាស​លក់​ថោក​ៗ​​ពេញ​ហ្វេសប៊ុក​ត្រឹម​១​ម៉ឺន​ដុល្លារ ២​ម៉ឺន​ដុល្លារ គ្មាន​ការ​ប្រាក់ គ្មាន​លុយ​កក់​ ប្រយ័ត្ន​យក​លុយ​ឱ្យ​គេ​ទទេៗ។
អ្នក​ជំនួញ​ដ៏​ល្បី​ល្បាញ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​គួរ​ប្រយ័ត្ន​ពីព្រោះ​បើ​និយាយ​ពី​វិស័យ​អចលនទ្រព្យ​ មិន​ដឹង​ថា​នរណា​ជា​នរណា​ទេ។ ឧទាហរណ៍​ថា អ្នក​លក់​មាន​ដី​មួយ​ឡូត៍​ពុះ​លក់​នៅ​ក្នុង​ប្លង់​មេ​មិន​បាន​ដាក់​ថា កន្លែង​ណា​លូ​? កន្លែង​ណា​ផ្លូវ​ទេ? ហើយ​នៅ​ពេល​ដែល​រដ្ឋ​ចេញ​​ច្បាប់​មក​ត្រូវ​ថយ​ ត្រូវ​កាត់​ អ្នក​ដែល​ប៉ះពាល់​គឺ​​​អ្នក​ទិញ​នោះ​ហើយ​។ ដូច្នេះ​នៅ​ពេល​មាន​បញ្ហា​តើ​ទៅ​សួរ​អ្នក​ណា? តើ​អ្នក​ណា​ជា​អ្នក​ដោះ​ស្រាយ?
មក​ដល់​ចំណុច​នេះ​លោក ឧកញ៉ា សៀ ឫទ្ធី មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «បើ​សម្រាប់​ខ្ញុំ​ ខ្ញុំ​មិន​លើក​ទឹក​ចិត្ត​គាត់​ឱ្យ​ទៅ​ទិញ​ដី​ ផ្ទះ​ទាំង​នោះ​ទេ មុន​នឹង​ទិញ​ត្រូវ​ពិនិត្យ​មើល​ក្រុមហ៊ុន​ឱ្យ​បាន​ច្បាស់​លាស់ បើ​គ្រាន់​តែ​ជា​បុគ្គល​ម្នាក់​ប្រជាពលរដ្ឋ​មិន​គួរ​ប្រថុយ​នោះ​ទេ បើ​ប្រថុយ​មនុស្ស​ម្នាក់​យក​លុយ​យើង​បាត់ តើ​យើង​ទៅ​រក​រឿង​អ្នក​ណា? បើ​ជា​ក្រុមហ៊ុន​មាន​រដ្ឋ​ជា​អាណាព្យាបាល​ការពារ ហើយ​ចំពោះ​បុគ្គល​ពន្ធ​ក៏​មិន​បង់​ ឈ្មោះ​ក្រុមហ៊ុន​ក៏​មិន​មាន។»
លោក​ឧកញ៉ា សៀ ឫទ្ធី បាន​ផ្ដល់​ជា​យោបល់​ថា ដើម្បី​ជៀសវាង​ករណី​ទិញ​ដី​ ឫ​ផ្ទះ​ចាញ់​បោក​គេ ត្រូវ​សិក្សា​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ដូច​ខាង​ក្រោម៖
១. ត្រូវ​សិក្សា​ផ្លូវ​ច្បាប់​ឱ្យ​បាន​ច្បាស់លាស់ ថា​តើ​ដី​នៅ​តំបន់​នោះ ស្ថិត​នៅ​ក្នុង​ដី​ប្រភេទ​ណា? ជា​ដី​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ឬ​ទេ? តើ​មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ពុះ​លក់​ឬ​ក៏​អត់?
​ ២. ប្រជាពលរដ្ឋ​ត្រូវ​សិក្សា​មើល​ថា​​ ជា​ក្រុមហ៊ុន​អ្វី? មាន​ចុះ​បញ្ជី​ច្បាស់លាស់​ឬ​ក៏​អត់?
៣. ត្រូវ​ពិចារណា​ថា ដី​ ឫ​ផ្ទះ​លក់​ថោកៗ​គ្មាន​ការ​ប្រាក់ គ្មាន​ប្រាក់​កក់​នោះ ប្រាកដ​ជា​មិន​អាច​ទុក​ចិត្ត​បាន​ទេ ទោះ​តម្លៃ​ត្រឹម​ ៥ ០០០​ដុល្លារ ឫ​៦ ០០០​ដុល្លារ តែ​នេះ​ជា​លុយ​ដែល​ប្រជាពលរដ្ឋ​ខំ​រក​ដោយ​លំបាក ជា​ញើស​ជា​ឈាម​យក​​ឱ្យ​គេ​ស្រួល​ៗ​ម្ល៉េះ?
​ប្រភព៖ Sabay

No comments:

Post a Comment