យើងធ្លាប់តែឮថាយន្តហោះគ្មានមនុស្សបើក (Drone) អាចជួយពន្លត់អគ្គិភ័យបាន ចុះវាដំណើរការទៅដោយរបៀបណា? ថ្មីៗនេះមេបញ្ជាការកងវីរសេនាតូចនៃនាយកដ្ឋានអគ្គិភ័យ Fremont លោក Jeff Kleven បានធ្វើការសាកល្បងប្រើ Drone ក្នុងហេតុការណ៍អគ្គិភ័យ។
លោកបញ្ជាក់ឲ្យដឹងថា "ហេតុផលម្យ៉ាងដែលវាអាចជួយសង្គ្រោះជីវិតមនុស្សបាន គឺអាចឲ្យយើងធ្វើការបានរហ័ស ដោយពីមុនចំណាយពេល ១០ ទៅ ១៥ នាទីក្នុងការពន្លត់ ប៉ុន្តែពេលនេះប្រើពេលតែ ២ ទៅ ៣ នាទីប៉ុណ្ណោះ"។
ពេលដំណើរការ Drone ត្រូវបានគេបញ្ជាហោះចូលទៅក្បែរទីតាំងកើតហេតុដើម្បីពិនិត្យមើលថាតើអណ្ដាតភ្លើងធំកំពុងឆេះនៅទីតាំងណា និងពិនិត្យមើលកន្លែងដែលមានសារជាតិផ្ទុះ ហើយរាយការណ៍ភ្លាមៗមករថយន្តពន្លត់អគ្គិភ័យឲ្យបាញ់ទឹកទៅបញ្ឈប់ទីតាំងនោះតែម្ដង។ ទៀតសោតវាក៏អាចពិនិត្យមើលបានច្បាស់ តើកន្លែងកើតហេតុមាននរណារងគ្រោះឬអត់?
លោក Kleven បានបន្ថែមថា "ការប្រើ Drone ក៏អាចជួយសន្សំសំចៃថវិកាមួយផ្នែកធំ ខណៈពីមុនត្រូវប្រើឧទ្ធម្ភាគចក្រដើម្បីហោះទៅពិនិត្យមើលទីតាំងកើតហេតុហើយចំណាយខ្ទង់លានដុល្លារក្នុងមួយឆ្នាំ ខណៈ Drone យើងចំណាយត្រឹមតែខ្ទង់ពាន់ដុល្លារប៉ុណ្ណោះ"។
No comments:
Post a Comment