Facebook Instant Article ជាវិធីសាស្ត្ររកលុយដ៏ពេញនិយមមួយសម្រាប់អ្នកប្រើប្រាស់ Facebook ជាច្រើន ដោយFacebook បានបើកដំណើរការមុខងារនេះកាលពីខែមេសាឆ្នាំទៅ សម្រាប់អ្នកចេញផ្សាយព័ត៌មាន (Publisher)ទាំងឡាយ។ ជាមួយ Instant Article នេះ Publisher អាចធ្វើឲ្យអត្ថបទលើវិបសាយរបស់ខ្លួនបើកចេញមកបានកាន់តែលឿននៅលើ Facebook។ ថ្ងៃនេះ Sabay នឹងបង្ហាញអំពីកម្រៃដែល Publisher អាចរកបានពី Facebook Instant Article។
ក្នុងតារាងដែលបង្ហាញពីប្រាក់ចំណូលនៃ Instant Article មានចំនួន ៧ ចំណុចធំៗ ៖ Requests, Filled, Impressions, Clicks, Fill Rate, CTR, eCPM និង Est. Rev។ ចំណុចដែលសំខាន់បំផុតក្នុងចំណោម ៧ នេះគឺ Impressions (ជាចំនួន Ads ដែលអ្នកចុចមើល IA បានឃើញ), eCPM (កម្រៃអាចទទួលបានពី Impressions ចំនួន ១០០០) និង Est. Rev (ជាចំណូលប៉ាន់ស្មានសរុបប្រចាំថ្ងៃ) ។
គួរបញ្ជាក់ថាចំនួន Impressions ជាចំនួន Ads ដែលអ្នកចុចចូលមើល Instant Article បានឃើញ ហើយដើម្បីទទួលបាន Impressions ច្រើន លុះត្រាតែ Instant Article មួយមានចំនួនអ្នកចុចចូលមើលច្រើន។
ចំពោះ eCPM វិញអាចទទួលបានតិច ឬ ច្រើនផ្អែកទៅតាមប្រទេសនីមួយៗនៃអ្នកដែលចុចមើល IA ដោយសម្រាប់ eCPM ដែលមានប្រភពពីប្រទេសកម្ពុជាមានអត្រាកម្រៃជាមធ្យម ០,២៣ ដុល្លារ ឬ អាចខ្ពស់ជាងនេះបន្តិច។ ចំណែក eCPM ដែលមានប្រភពពីប្រទេសដទៃមានអត្រាកម្រៃផ្សេងគ្នាដូចជា ប្រទេសថៃ ០,៧៣ ដុល្លារ កូរ៉េខាងត្បូង ២,៧៩ ដុល្លារ និង សហរដ្ឋអាមេរិក ៤ ដុល្លារ ជាដើម។
សម្រាប់ Est. Rev វិញអាចទទួលបានច្រើនអាស្រ័យលើចំនួន Impressions។ ឧទាហរណ៍ថា ៖ Impressions មានចំនួន ៤០០ ០០០(Ads ដែលស្ថិតលើ IA របស់អ្នកមានអ្នកមើល ៤០០ ០០០ ដង) ហើយមាន eCPM កម្រិត ០,២៣ ដុល្លារ នោះ Est. Rev នឹងទទួលបាន ៩២ ដុល្លារ ។ គណនាដោយយក ៤០០ ០០០ ចែក ១០០០ គុណនឹង ០,២៣ ព្រោះ ១ ០០០ Impressions ទើបបាន eCPM ១ ។
តាមការបង្ហាញខាងលើនេះប្រិយមិត្តដែលមានបំណងចង់ចាប់ផ្ដើមរកលុយតាម Instant Article របស់ Facebook អាចនឹងដឹងបានខ្លះៗពីកម្រៃដែលអ្នកអាចនឹងទទួលបាន។ បញ្ជាក់ដែរថាគិតត្រឹមខែមិថុនា ឆ្នាំ ២០១៧ នេះ Instant Article បានចែកចំណូល ១ លានដុល្លារជារៀងរាល់ថ្ងៃដល់ Publisher ទាំងឡាយ៕
ចុចអាន៖
No comments:
Post a Comment