loading...

Monday, August 28, 2017

ពិនិត្យ​ឲ្យ​ច្បាស់​ប្រយ័ត្ន​ទិញ​ប៉ះ Galaxy S8/S8+ ក្លែងក្លាយ​នៅ​ទីផ្សារ​ក្នុង​ស្រុក

អត្ថបទ​មុន​ Sabay បង្ហាញ​ពី​ការ​ពិនិត្យ​មើល iPhone ក្លែងក្លាយ (Clone) និង​របស់​ពិត (Original) ដែល​កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំង​ពេញ​ទីផ្សារ​ក្នុង​ស្រុក។ ងាក​មក​អត្ថបទ​ថ្មី​នេះ​វិញ ​មិន​ថា​តែ​ទូរសព្ទ Galaxy S8/S8+ របស់ SAMSUNG ក៏​មាន​ក្រុមហ៊ុន​ក្រៅ​ស្រុក​ផលិត​ជា​របស់​ក្លែងក្លាយ​មក​ចែកចាយ​លក់​ផង​ដែរ។
តាម​ទីផ្សារ Online ក្រៅ​ស្រុក Sabay សង្កេត​ឃើញ​មាន​លក់​ហូរហែ​ចន្លោះ​ពី ៩០ ទៅ​ជាង ២០០ ដុល្លារ ចំណែក​ទីផ្សារ​ក្នុង​ស្រុក​យើង​វិញ ឃើញ​មាន​ទំព័រ​ហ្វេសប៊ុក​មួយ​ប្រកាស​លក់​ក្នុង​តម្លៃ ១៩៩ ទៅ ២៣៩ ដុល្លារ។ បើ​គេ​ប្រាប់​ការ​ពិត​ថា​របស់​នោះ​ក្លែងក្លាយ​វា​មិន​ជា​បញ្ហា​ចោទ​ទេ ប៉ុន្តែ​បើ​ប៉ះ​ជន​ខិលខូច​កុហក​យើង​ថា​ជា​របស់​ពិត​ចេញ​ពី​ក្រុមហ៊ុន នោះ​ទើប​ជា​រឿង​ស៊យ​ធំ​សម្រាប់​យើង​រាល់​គ្នា។​
ធម្មតា​​ពពួក​ម៉ាស៊ីន​ Clone នៃ​ត្រកូល Galaxy យើង​មិន​អាច​ប្រើ​វិធីសាស្ត្រ​ពិនិត្យ​បែប iPhone បាន​ឡើយ ព្រោះ​ទាំង​ដំណើរការ​និង​រូបរាង​សឹង​តែ​ដូច​គ្នា​ ១០០ ភាគរយ។
+ដើម្បី​ឲ្យ​អ្នក​បែងចែក​ដាច់​ស្រេច​រវាង Galaxy S8 ពិត​ឬ​ក្លូន ត្រូវ​មើល​ដូច​ត​ទៅ
  • កុំ​មើល​កន្លែង​កំណត់​ភាសា អ្នក​ខ្លះ​គិត​ថា របស់​ពិត​មាន​ភាសា​ខ្មែរ​និង​របស់​ក្លែងក្លាយ​គ្មាន​ភាសា​ខ្មែរ​ទេ (ការ​កំណត់​ភាសា​គេ​អាច​កែ​បាន​យ៉ាង​ស្រួល)
  • របស់​ក្លែងក្លាយ​ប៊ូតុង Bixby មិន​ដំណើរការ
  • មើល​រន្ធ​ដោត បើ​របស់​ពិត​មាន​រន្ធ​ដោត​ជា​​ប្រភេទ USB Type C ដែល​ខ្សែ​សាក​ទូរសព្ទ Android ស៊េរី​ចាស់​មិន​អាច​ដោត​ចូល​បាន​ឡើយ ដរាប​ណា​យើង​ប្រើ​ខ្សែ USB ស៊េរី​ថ្មី​ដែរ (របស់​ក្លែងក្លាយ​ប្រើ​រន្ធ​ដោត​ធម្មតា​ឬ Micro USB)
  • ល្បឿន​បើក​ម៉ាស៊ីន Galaxy S8 ពិត​ប្រាកដ​លឿន​រហ័ស របស់​ក្លែងក្លាយ​យឺត​មែនទែន
  • របស់​ក្លែងក្លាយ​គ្រាប់ Flash LED បង្ហាញ​ខុស​ទីតាំង​និង​ឃើញ​ច្បាស់
  • ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​របស់​ក្លែងក្លាយ​គ្រាន់​តែ​ដាក់​បញ្ឆោត ទោះ​អ្នក​ដាក់​ម្រាម​ខុស​ក៏​ស្កេន​បាន​ដែរ
  • កម្រិត​បង្ហាញ​ជះ​ពី​អេក្រង់​នៅ​មាន​កម្រិត ព្រោះ​របស់​ក្លែងក្លាយ​ប្រើ​អេក្រង់ LCD ធម្មតា​ខុស​ពី​របស់​ពិត​ប្រើ​អេក្រង់ OLED
  • S8 ពិត​ប្រាកដ​ដំណើរការ Android 7.0 ចេញ​ពី​ប្រអប់​ទាំង​អស់ បើ​របស់​ក្លែងក្លាយ​ម៉ាស៊ីន​ខ្លះ​នៅ​ដំណើរការ Android 6.0។
រីករាយ​ទស្សនា​វីដេអូ​ខាង​ក្រោម:
+តើ​អ្នក​គួរ​ទិញ​ប្រើប្រាស់​ដែរ​ឬ​ទេ?
ជៀសវាង​ពី​ការ​ទិញ​ប៉ះ​របស់​ក្លែងក្លាយ អ្នក​គួរ​ទៅ​ទិញ​ដោយ​ផ្ទាល់​ពី​ទីតាំង​ជាក់លាក់​ណា​មួយ ហើយ​អនុវត្ត​តិចនិក​ពិនិត្យ​ដូច​បាន​រៀបរាប់​ខាង​លើ​និង​ជា​ធម្មតា S8 ពិត​ប្រាកដ រមែង​មាន​ប័ណ្ណ​ធានា​ចេញ​ពី​ក្រុមហ៊ុន SAMSUNG ផ្ទាល់​តែ​ម្ដង។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​ទទួល​បាន​បទពិសោធន៍​កាន់​ស្មាតហ្វូន​ដែល​មាន​រាង​ដូច Galaxy S8 អ្នក​មិន​គួរ​ចំណាយ​លើ ១០០ ដុល្លារ​ឡើយ ដោយ​អ្នក​អាច​សាកល្បង​ទិញ​ប្រើ​ត្រឹម​តែ​របស់ Clone ក្រោម ១០០ ដុល្លារ​គឺ​ល្អ​បំផុត បើ​ថ្លៃ​លើ​នោះ អ្នក​គួរ​យក​ថវិកា​ដ៏​មាន​តម្លៃ​ទៅ​ទិញ​ទូរសព្ទ​ផ្សេង ទោះ​បី​ខ្លះ​មាន​រូបរាង​ដែល​អ្នក​មិន​ពេញ​ចិត្ត ប៉ុន្តែ​អាច​ប្រើ​ដោយ​ទំនុក​ចិត្ត និង​មាន​ការ​ធានា​ច្បាស់​លាស់​ចេញ​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក។​​​​
ប្រភព៖ sabay

No comments:

Post a Comment