loading...

Monday, August 28, 2017

ចិន​ ​និង​ជប៉ុន​ ​កំពុង​ប្រជែង​គ្នា​លើ​បច្ចេកវិទ្យា​ព្រះសង្ឃ​យន្ត

ថ្មី​ៗ​នេះ​ ​ប្រទេស​ជប៉ុន​បាន​ផ្ដើម​ដាក់​ដំណើរការ​ព្រះសង្ឃ​យន្ត​ ​ដែល​មាន​សមត្ថភាព​ផ្សព្វផ្សាយ​ព្រះ​ធម៌​យ៉ាង​សកម្ម​ ​និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​ក្នុង​ប្រទេស​ ​និង​តាម​បណ្ដាញ​អ៊ីនធឺណិត។
ព្រះសង្ឃ​យន្តរបស់ជប៉ុន
ព្រះ​សង្ឃ​យន្ត​ទាំង​នោះ​ ​ក៏​ត្រូវ​គេ​ដាក់​ដំណើរការ​សម្រាប់​ពិធី​សូត្រ​ធម៌​ ​និង​ការងារ​មួយ​ចំនួន​ក្នុង​ពិធី​បុណ្យ​សព្វ​ដូច​ព្រះ​សង្ឃ​ធម្មតា​ដូច្នេះ​ដែរ​ ​តែ​ពិសេស​ត្រង់​ថា​មិន​សូវ​ចំណាយ​កម្លាំង​ច្រើន​ ​ខណៈ​ព្រោះ​សង្ឃ​យន្ត​អាច​ចាក់​ផ្សាយ​ព្រះ​បាន​យូរ។
ក្រៅ​ពី​រួម​ចំណែក​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ ​មនុស្ស​យន្ត​ដែល​ជា​ព្រះ​សង្ឃ​យន្ត​នោះ​ ​ក៏​ត្រូវ​គេ​ដាក់​ដំណើរការ​ក្នុង​ផ្នែក​ផ្ដល់​ព័ត៌មាន​យ៉ាង​រាក់​ទាក់​តាម​ហាង​ទំនិញ​ ​សណ្ឋាគារ​ ​និង​ធនាគារ​តាម​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក។
ព្រះសង្ឃ​យន្តរបស់ចិន
ដោយ​ឡែក​សម្រាប់​បច្ចេកវិទ្យា​ព្រះសង្ឃ​យន្ត​នេះ​ ​គឺ​មិន​មែន​ប្រទេស​ជប៉ុន​ជា​អ្នក​ដំណើរការ​មុន​គេ​ទេ​ ​ពោល​ ​គឺ​ប្រទេស​ចិន​ដែល​បាន​ដាក់​ដំណើរការ​សង្ឃ​យន្ត​ក្នុង​ព្រះវិហារ​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ប៉េកាំង​ ​ដែល​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់៕
ប្រភព៖ Sabay News 

No comments:

Post a Comment