loading...

Thursday, August 10, 2017

Liverpool បដិសេធ​សំណើ​ ៩០​លាន​ផោន​ពី Barca សុំ​ទិញ​​ Coutinho


Liverpool បាន​ច្រាន​ចោល​សំណើ​សុំ​ទិញ​ថ្មី​ដែល​មាន​តម្លៃ​១០០​លាន​អឺរ៉ូ​ ឬ​ស្មើ​៩០​លាន​ផោន​ របស់​ Barcelona ដែល​ចង់​បាន​ Philippe Coutinho។
សំណើ​លើក​ទី​២​សុំ​ទិញ​​កីឡាករ​វ័យ​២៥​ឆ្នាំ​មាន​ចំនួន​៨៥​លាន​អឺរ៉ូ​​ប៉ុណ្ណោះ​ បូក​នឹង​១៥​លាន​ទៀត​សម្រាប់​ ​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​ដែល​ Liverpool អាច​ទទួល​បាន​នា​ថ្ងៃ​អនាគត។​ យ៉ាង​ណា​ក៏​ដោយ​ក្លឹប​ជើង​ឯក​អង់គ្លេស​១៨​សម័យ​កាល​បាន​បដិសេធ​ភ្លាមៗ​ និង​អះអាង​ថា​មិន​លក់​តារា​ឆ្នើម​របស់​ខ្លួន​នោះទេ។
កាល​ពី​ខែ​កក្កដា​លោក Jurgen Klopp បាន​បដិសេធ​សំណើ​លើក​ទី​១​របស់​ក្រុម​យក្ស​អេស្ប៉ាញ​ដែល​មាន​តម្លៃ​៧២​លាន​ផោន​ និង​ប្រកាស​ថា​ Liverpool លែង​ជា​ក្លឹប​លក់​កីឡាករ​ដើម្បី​លុយ​ដូច​ពី​មុន​ហើយ។
Coutinho ស៊ុត​បញ្ចូល​ទី​១៤​គ្រាប់​ នៅ​រដូវ​កាល​ចាស់​​ និង​ទើប​បន្ត​កុងត្រា​ថ្មី​៥​ឆ្នាំ​ជាមួយ​ក្លឹប​កាល​ពី​ខែ​មករា។ ម្ចាស់​អាវ​លេខ​១០​របស់​ក្លឹបមាន​មូលដ្ឋាន​នៅ​​ Anfield មួយ​នេះ​គឺជា​គោលដៅ​ចម្បង​ដែល Barcelona ចង់​យក​ទៅ​ជំនួស​ Neymar៕
ប្រភព៖ Sabay

No comments:

Post a Comment