Tripod ជាឧបករណ៍ជំនួយសម្រាប់ទប់លំនឹងកាមេរ៉ា ពេលថតកុំឲ្យញ័រ ដែលអាចភ្ជាប់នឹងកាមេរ៉ា នៅកម្ពស់ណាមួយ។ វាងាយស្រួលក្នុងការប្រើប្រាស់ ប៉ុន្តែក៏មានគោលការណ៍មួយចំនួន ដែលធានាដល់ការទប់លំនឹងបានល្អរបស់វា។
១) ត្រួតពិនិត្យលើជើង និងកន្លែងភ្ជាប់ឧបករណ៍
ដំបូងអ្នកត្រូវត្រួតពិនិត្យលើ Tripod ដែលអាចប្រើជាមួយកាមេរ៉ារបស់ប្រិយមិត្ត។ គ្រប់ជើង និងក្បាលភ្ជាប់កាមេរ៉ារបស់ Tripod មានចំនួនកំណត់លើទម្ងន់នៃឧបករណ៍ដែលភ្ជាប់នឹងវា ហើយប្រសិនបើឧបករណ៍ដែលអ្នកប្រើលើសដែនកំណត់របស់វា គឺអាចនឹងមានផលប៉ះពាល់ដល់ភាពច្បាស់របស់រូបភាព។ (ប្រភេទ Tripod ត្រូវសក្ដិសមនឹងកាមេរ៉ា)
២) ត្រួតពិនិត្យលើជើងក្រោម
Tripod បានរចនាជាមួយនឹងជើងក្រោមជាកៅស៊ូលើម៉ូដែលមួយចំនួន សម្រាប់ដាក់លើផ្ទៃទន់ដូចជាស្មៅជាដើម។ ប្រសិនបើអ្នកប្រើប្រាស់លើផ្ទៃផ្សេង អ្នកប្រហែលជាត្រូវការជើង អាចជប់ដែលក្ដាប់ជាប់នឹងផ្ទៃ។
៣) ដកពង្រីកជើង ឲ្យបានត្រឹមត្រូវតាមលំដាប់
ដើម្បីធានាឲ្យ Tripod អាចទប់លំនឹងបានល្អ អ្នកគួរដកពង្រីកជើងឲ្យបានត្រឹមត្រូវតាមលំដាប់។ វាប្រហែលជាមានជើងបញ្ឈរបី ឬបួនកង់ ហើយកង់ដំបូងដែលអ្នកគួរដកពង្រីកគឺកង់ទីមួយ ដែលជាកង់ក្រាស់ជាងគេ។ ក្នុងករណីអ្នកត្រូវការកម្ពស់បន្ថែម អ្នកអាចដកពង្រីកកង់បន្ទាប់ គឺកង់ទីពីរ ឬកង់បន្តបន្ទាប់។
៤) ដកពង្រីកតែករកណ្ដាលក្រោមកន្លែងភ្ជាប់នឹងកាមេរ៉ា
វិធីដែលលឿនបំផុត ដើម្បីផ្ដល់នូវកម្ពស់បន្ថែម គឺដកពង្រីកករកណ្ដាលក្រោមកន្លែងភ្ជាប់នឹងកាមេរ៉ា ហើយចាក់សោនៅទីតាំងដែលអ្នកចង់បាន ប៉ុន្តែគួរប្រើពេលអ្នកដកពង្រីកជើងគ្រប់កង់ឲ្យអស់សិន។ ពេលខ្លះវាចាំបាច់ក្នុងការបន្ថែមកម្ពស់ ហើយនឹងសម្រួលដល់ស្ថិរភាពរបស់កាមេរ៉ា។
៥) កុំរឹតតឹងពេក
Tripod និងក្បាលភ្ជាប់កាមេរ៉ាជាច្រើនមានវីសសម្រាប់ចាក់សោ ដែលត្រូវមួលចូល និងមួលចេញ។ អ្នកគួរពិនិត្យ ថាតើមួលបានតឹងល្មមហើយឬនៅ ដូច្នេះវាមិនរំកិលពេលថត ប៉ុន្តែក៏កុំមួលតឹងពេក ដែលអាចធ្វើឲ្យឆាប់ខូច។
៦) ប្រើប្រាស់ទំពក់ ប្រសិនបើមាន
Tripods ជាច្រើនមានទំពក់តូចមួយនៅក្រោមករកណ្ដាល សម្រាប់ភ្ជួរកាបូប ឬរបស់មានទម្ងន់ ដើម្បីបន្ថែមភាពលំនឹង។ វាអាចមានប្រយោជន៍ក្នុងករណីមានខ្យល់ខ្លាំង ឬពេលនៅក្បែរនឹងផ្លូវធ្វើដំណើរ។
៧) ភ្ជាប់ Telephoto Lens ដោយប្រើប្រាស់ Collar (កងជើងសម្រាប់ Lens វែង)
Lens ដែលវែង តែងមានទម្ងន់ធ្ងន់ ហើយមិនងាយមានតុល្យភាពជាមួយកាមេរ៉ានោះទេពេលវាភ្ជាប់នឹងគ្នា។ ដូចនេះហើយទើប Lens ប្រភេទនេះរចនាឡើងមកជាមួយនឹង Collar ដែលជាកងជើងសម្រាប់ភ្ជាប់នឹង Tripod ដែលធ្វើឲ្យការភ្ជាប់កាមេរ៉ា និង Lens មានលំនឹងល្អ។
ពេលអ្នកមាន Tripod ដែលទប់លំនឹងបានល្អហើយ រឿងមួយទៀតដែលអាចធ្វើឲ្យកាមេរ៉ាកាន់តែមានលំនឹង និងជាពិសេសពេលថត Long Exposure ដូច្នេះអ្នកអាចប្រើ Cable releaseឬ Wireless remote និងអាចប្រើមុខងារ Self Timer លើកាមេរ៉ាតែម្តង៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖
- នៅអាមេរិក ចំនួនអ្នកប្រើស្មាតហ្វូន Samsung ឡើងដាច់ iPhone
- ធ្លាប់ឆ្ងល់អត់ តើអ្វីទៅជា IMEI, iMessage និង IPS?
ប្រភព៖ Sabay
No comments:
Post a Comment