បុរសម្នាក់ឈ្មោះ Scotty Allen ដែលធ្លាប់ល្បីឈ្មោះតាមរយៈការធ្វើ iPhone ដោយខ្លួនឯងនោះ បានត្រឡប់មកវិញជាមួយវីដេអូទីពីរដែលម្ដងនេះគាត់បានសម្រេចចិត្តកែច្នៃបន្ថែមរន្ធកាស 3.5 mm លើ iPhone 7 វិញម្ដង។
បន្ទាប់ពីខិតខំអស់រយៈពេលដល់ ៤ ខែលើគម្រោងការបន្ថែមរន្ធកាសនេះ នៅទីបំផុតលោក Allen ក៏សម្រេចបានសមិទ្ធផលដ៏ធំមួយតាមសេចក្ដីប្រាថ្នា គឺ iPhone 7 ដែលមានរន្ធកាស 3.5 mm ហើយថែមទាំងដំណើរបានប្រក្រតីទៀតផង។ បុរសរូបនេះបានលើកឡើងតាមរយៈវីដេអូដែលមានរយៈពេលជាង ៣០ នាទីថាគាត់ចំណាយពេល ៤ ខែនៅទីក្រុង Shenzhen ប្រទេសចិនដើម្បីដំឡើង Tool ជាច្រើន, ឆ្លងកាត់ការឌីហ្សាញបន្ទះសៀគ្វី ៧ ផ្សេងគ្នា និង បានចំណាយ iPhone ៣ គ្រឿង ដើម្បីអាចសម្រេចគម្រោងនេះ។
នៅនាទីទី ៣០ ក្នុងវីដេអូខាងលើអ្នកនឹងឃើញថាលោក Allen ដែលជាអតីតវិស្វករផ្នែក Software បានផលិតបាន iPhone 7 ដែលមានរន្ធកាស 3.5 mm បានដោយជោគជ័យ ដោយបានបង្ហាញពីការប្រើប្រាស់រន្ធកាសនេះផងដែរ៕
No comments:
Post a Comment