ស្ត្រីម្នាក់ នៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា ដែលបានស្លាប់ហើយរស់ឡើងវិញនៅកន្លែងតម្កល់សាកសព។ នេះបើតាមការចុះផ្សាយ របស់កាសែតដ៏ចំណាស់ និងមានឥទ្ធិពលរបស់អង់គ្លេស The Daily Mirror បង្កើតឡើងតាំងពីឆ្នាំ ១៩០៣។
ស្ត្រីវ័យ ៤០ មានឈ្មោះ Rathnam បានបាត់បង់សរីរាង្គជាច្រើនដែលបណ្ដាលមកពីជំងឺខាន់លឿង (ជំងឺដែលប៉ះពាល់ដល់ថ្លើម ធ្វើឱ្យស្បែកទាំងអស់ប្រែជាពណ៌លឿង) ហើយគ្រួសារ បានយកគាត់ចេញពីមន្ទីរពេទ្យ បន្ទាប់ពីគាត់បានសម្រាកព្យាបាលជំងឺជាង២ខែ តែគាត់ដល់ដំណាក់កាលចុងក្រោយ ហើយពួកគេ ចង់ឲ្យគាត់ដាច់ដង្ហើមចុងក្រោយនៅផ្ទះ។ ប៉ុន្តែមិនទាន់ដល់ផ្ទះផង Rathnam បានស្លាប់តាមផ្លូវ។
បងប្អូនសាច់ញាតិបានមកគោរពវិញ្ញាណក្ខន្ធជាបន្តបន្ទាប់ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺសាកសពដែលគេតម្កល់ទុកនៅនឹងទូក្លាស់សេ ស្រាប់តែដឹងខ្លួនឡើងវិញ។ បន្ទាប់មក គេក៏បានបញ្ជូនស្ត្រីកម្សត់នោះទៅមន្ទីរពេទ្យជាថ្មី។ គួរឱ្យស្ដាយ គាត់ក៏បានស្លាប់ភ្លាមៗ បន្ទាប់ពីទៅដល់មន្ទីរពេទ្យ៕
No comments:
Post a Comment