loading...

Friday, September 1, 2017

បើជ្រុលបែកគ្នាជាមួយសង្សារហើយ កុំព្យាយាមចង់ធ្វើមិត្តវិញឲ្យ​​សោះ

ហេតុ​តែ​មិន​ទាន់​ដាច់​អាល័យ ​គូ​ស្នេហ៍​មួយ​ចំនួន​សុខ​ចិត្ត​ប្រើ​ពាក្យ​ថា​ «ធ្វើ​ជា​មិត្ត» ជំនួស​ឱ្យ​ភាព​គ្រាំ​ចិត្ត​ក្រោយ​ពេល​បែក​គ្នា​។ អ្នក​ខ្លះ​គិត​ថា​វា​ជា​ជម្រើស​ត្រឹម​ត្រូវ​ ព្រោះ​គេ​មិន​ចង់​បាត់​បង់​ទាំង​ស្នេហា ​ហើយ​បាត់បង់​ទាំង​មិត្តភាព​ក្នុង​ពេល​ជាមួយ​គ្នា​ទៀត​នោះ​ទេ។ ប៉ុន្តែអ្នកខ្លះវិញ មិន​អាច​ទទួល​យក​ជម្រើស​នេះ​បាន​ដោយ​សារ​តែ​ហេតុ​ផល​មួយ​ចំនួន​ខាង​ក្រោម​នេះ​៖
១. ចង់​ធ្វើ​ចិត្ត​ឲ្យដាច់​៖ គូ​ស្នេហ៍​ខ្លះ​ទោះ​ជា​អស់​ចិត្ត​ស្រឡាញ់​ទៅ​ហើយ​ក្តី​ ប៉ុន្តែ​ក៏​នៅ​តែ​មាន​មនោសញ្ចេតនា​ខ្លាច​មើល​មុខ​គ្នា​មិន​ត្រង់​ដែរ។ ដូច្នេះ​ដើម្បី​ឱ្យ​ឲ្យរឿង​ឆាប់​ចប់​ គឺ​មាន​តែ​ឈប់​ទាក់​ទង​គ្នា​តែ​ម្តង ​ទើប​គ្រប់​យ៉ាង​មិន​ស៊ាំ​ញ៉ាំ​។
រូបតំណាង
២. អាច​ធ្វើ​ឲ្យ​ដៃ​គូ​មាន​សង្ឃឹម​៖ ការ​បែក​គ្នា​មិន​ប្រាកដ​ថា​ទាល់​តែ​អស់​ចិត្ត​ទាំង​សង​ខាង​ទើប​អាច​បែក​បាន​នោះ​ទេ ​បើ​ភាគី​ណា​ម្នាក់​អស់​ចិត្ត​គឺ​អាច​បែក​បាន​គ្រប់​ពេល​។ អ៊ីចឹង​ក្រោយ​ពេល​បែក​ គួរ​តែ​កុំ​រាប់​គ្នា​អី​ល្អ​ជាង​ព្រោះ​វា​អាច​ធ្វើ​អ្នក​ដែល​មិន​ទាន់​អស់​ចិត្តនៅតែបន្តមានសង្ឃឹម។
៣. មាន​អារម្មណ៍​ទើស​ទាល់​៖ សាក​ស្រមៃ​មើល​ទៅ ​បើ​អ្នក​គ្មាន​អារម្មណ៍​ទើស​ទាល់​បែប​នោះ​ទេ ​ម្ល៉េះ​សម​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​គ្នា ​ហើយ​ស្រឡាញ់​គ្នា​ម្តង​ទៀត​បាន​ហើយ​។
រូបតំណាង
៤. ពិបាក​ប្រឈម​ជាមួយ​មិត្តភក្តិ​៖ សំណួរ​ជុំ​ទិស​ជា​ច្រើន​ពី​មិត្តភក្តិ​នឹង​លេច​ឡើង​ ប្រសិន​បើ​អ្នក​សុខ​ចិត្ត​ធ្វើ​មិត្ត​ជាមួយ​សង្សារ​ចាស់​វិញ​។ អ្នក​ក៏​អាច​ទទួល​រង​ការ​វាយ​តម្លៃ​ចំពោះ​ស្នេហា​ថ្មី​នៅ​ថ្ងៃ​ក្រោយ​ផង​ដែរ​៕

No comments:

Post a Comment