នេះជារឿងសំខាន់បំផុតសម្រាប់មនុស្សស្រី គ្រាន់តែពេលខ្លះមិនអាចនិយាយមកតែប៉ុណ្ណោះ តែខាងស្រីពិតជាចង់ឲ្យមនុស្សប្រុសបានដឹងដោយខ្លួនឯង។ ៥ រឿងនេះស្រ្តីពិតជាចង់ឲ្យដៃគូដឹងពីរឿងលើគ្រែនេះខ្លាំងណាស់៖
១.មិនអាចគេងជាមួយគ្នាបានគ្រប់ពេល
បុរសហាក់ដូចជាត្រៀមខ្លួនសម្រាប់ការរួមភេទគ្រប់ពេលវេលាគ្រប់ទីកន្លែង ប៉ុន្តែសម្រាប់ស្ត្រីភាគច្រើនវាមិនងាយស្រួលដូចបុរសនោះទេ។ ព្រោះស្ត្រីមានបញ្ហាច្រើនដែលត្រូវគិតរួមទាំងភាពតានតឹងប្រចាំថ្ងៃដូចជាពេលវេលាការងារ និងកាតព្វកិច្ចគ្រួសារ ទើបធ្វើឲ្យមិនមានអារម្មណ៍គ្រប់គ្រាន់ក្នុងការរួមភេទ។ បុរសភាគច្រើនពេលមានអារម្មណ៍ឡើងមក គឺចង់ធ្វើរឿងនោះភ្លាមៗដែរ តែស្រ្តីមិនអាចទេ។
២.ការរួមភេទមិនត្រូវចប់ នៅពេលដែលអ្នកបានដល់ចំណុចកំពូល
នេះជាបញ្ហាធំសម្រាប់ស្រី តែបុរសគ្មានថ្ងៃយល់ឡើយ ព្រោះពេលដល់ចំណុចកំពូលមិនប្រាកដថាមនុស្សស្រីបានទៅដល់ចំណុចនោះដែរទេ។
៣.ស្ត្រីមិនមែនដូចគ្នាទាំងអស់គ្នាទេ
ខាងប្រុសចូលចិត្តធ្វើអ្វីគឺធ្វើនោះ ដោយមិនសួរនាំពីដៃគូសូម្បីមួយម៉ាត់។ មនុស្សស្រីខ្លះមិនបានពេញចិត្តនូវអ្វីដែលមនុស្សប្រុសធ្វើគ្រប់យ៉ាងពេលនៅលើគ្រែឡើយ។
៤.ខ្លួនប្រាណស្អាតជាអ្វីដែលមនុស្សស្រីមានទំនុកចិត្ត
នៅចំណុចទី១យើងបាននិយាយរួចមកហើយថា បុរសហាក់ដូចជាត្រៀមខ្លួនសម្រាប់ការរួមភេទគ្រប់ពេលវេលាគ្រប់ទីកន្លែង។ តែមនុស្សស្រីមិនមែនបែបនេះទេ ជាពិសេសទាល់តែមានភាពស្រស់ស្អាត បានស្ត្រីអាចមានជំនឿចិត្តលើខ្លួនឯង ថាអាចប្រយុទ្ធដល់ទីបញ្ចប់បាន។
៥.កុំបារម្ភពីភាពស្ងៀមស្ងាត់
បុរសខ្លះជឿជាក់ថាទាល់តែឮសំឡេងខ្លាំង ឬមានសកម្មភាពទើបមនុស្សស្រីសប្បាយចិត្ត តែពួកគេគិតខុសហើយ ការនៅស្ងៀមស្ងាត់មិនប្រាកដថាស្ត្រីមិនដល់ចំណុចកំពូល៕
No comments:
Post a Comment