Ithaa Undersea Restaurant ជាភោជនីយដ្ឋានក្រោមសមុទ្រដ៏ល្បីឈ្មោះ និងទាក់ទាញបំផុតមួយស្ថិតនៅបរិវេណរបស់សណ្ឋាគារ Conrad Maldives Rangali នៅកោះម៉ាល់ឌីវ ព្រោះវាអាចឲ្យគេទទួលទានអាហារក្នុងកញ្ចក់ក្រោមសមុទ្រ គយគន់ត្រីហែលចុះឡើងជុំវិញ គួរឲ្យប្លែកអារម្មណ៍។
ភោជនីយដ្ឋាននេះស្ថិតនៅជម្រៅប្រមាណជិត ៥ម៉ែត្រពីផ្ទៃសមុទ្រ។ មុនពេលទៅដល់ភោជនីយដ្ឋាន អ្នកត្រូវទៅកាន់ផ្ទះកណ្ដាលទឹក រួចចុះតាមជណ្ដើររាងគូទខ្យងចុះទៅក្រោម ទើបឃើញកន្លែងទទួលទានអាហារពេលល្ងាចគួរឲ្យទាក់ទាញ។
ភោជនីយដ្ឋាននេះទទួលភ្ញៀវចំនួនតែ ១៤នាក់ប៉ុណ្ណោះ និងបម្រើអាហារពេលថ្ងៃចំនួន ៤មុខ និងពេលល្ងាចផ្ដល់ជូន ៦មុខជារៀងរាល់ថ្ងៃ។ ចំណែកតម្លៃអាហារក៏មិនទាបប៉ុន្មានដែរដូចជាស្រាក្រឡុក morning cocktails តម្លៃ ៧៥ដុល្លារ ឯអាហារពេលល្ងាចក្នុងម្នាក់ ២១០ដុល្លារ។
ម្ចាស់ភោជនីយដ្ឋានអះអាងថា Ithaa ជាភោជនីយដ្ឋានក្រោមសមុទ្រដំបូងគេលើលោកបានបើកដំណើរតាំងពីឆ្នាំ ២០០៥ បន្ទាប់មកឃើញមានបែបនេះជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោក៕ តោះទស្សនាវីដេអូខាងក្រោម៖
No comments:
Post a Comment