loading...

Thursday, September 14, 2017

កាន់ត​ក្កៅ​គគុក Apple កំពុង​ចរចា​ទិញ​យក​ផ្នែក​ផលិត​បន្ទះ​ឈីប​របស់​ ​Toshiba

ក្រោយ​បញ្ចេញ​កំពូល​ ​iPhone​ ​ប្រចាំ​ឆ្នាំ​ដល់​ទៅ​ ​៣​ ​ម៉ូដែល​ដូច​ជា​ ​iPhone 8, iPhone 8 Plus​ ​និង​ ​iPhone X​ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ ​Apple​ ​កំពុង​ចរចា​ទិញ​យក​សង្វាក់​ផលិត​កម្ម​ផលិត​បន្ទះ​ឈីប​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​ ​Toshiba​ ​ក្នុង​រង្វង់​ទឹក​ប្រាក់​ប្រមាណ​ ​១៨​ ​ប៊ីលាន​ដុល្លារ ។
ចំពោះ​គម្រោង​នេះ​ ​Apple​ ​បាន​សហការ​ជា​មួយ​ក្រុមហ៊ុន​ដៃ​គូ​ ​៤​ ​ផ្សេង​ទៀត​ដែល​មាន​ដូច​ជា​ ​Bain, Seagate Technology​ ​និង​ ​Dell​ ​ហើយ​លទ្ធផល​សម្រេច​ ​គឺ​នឹង​ប្រកាស​នា​ចុង​ខែ​កញ្ញា​ ​២០១៧​ ​នេះ
ទន្ទឹម​ការ​ទិញ​យក​សង្វាក់​ផលិតកម្ម​ផលិត​បន្ទះ​ឈីប​របស់​ ​Toshiba​ ​នេះ​ ​អាច​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​សម្រាប់​ ​Apple​ ​ខណៈ​ក្រុមហ៊ុន​ ​Western Digital​ ​និង​ ​KKR​ ​ដែល​ជា​ដៃគូ​រកស៊ី​យូរ​ឆ្នាំ​របស់​ ​Toshiba​ ​ក៏​កំពុង​ចែចូវ​ទិញ​យក​ដែរ៕
ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖

No comments:

Post a Comment