ការរស់នៅឲ្យមានអាយុវែងនិងសុខភាពល្អពេលចាស់ទៅមិនមែនជារឿងដែលកើតឡើងដោយចៃដន្យទេតែវាជាអ្វីដែលយើងអាចកំណត់បាន។ ចង់មានអាយុយឺនយូរអ្វីដែលអ្នកគួរធ្វើគឺត្រូវតែចេះរក្សាខ្លួនប្រាណដោយប្រកាន់យកទម្លាប់ល្អៗ ហើយបោះបង់ទម្លាប់ណាដែលមិនចំណេញដល់សុខភាព៖
១. ជក់
ព្រោះវាប៉ះពាល់ដល់សុខភាពខ្លាំងណាស់។ វាអាចបង្កើតឲ្យមានជំងឺជាច្រើនដូចជាមហារីក ប៉ះពាល់សួតហើយមិនតែប៉ុណ្ណោះវាក៏ប៉ះទៅដល់អ្នកហិតផ្សែងបារីពីអ្នកជក់ទៀតផង។
២. គេងតិចជ្រុល
រឿងគេងឲ្យគ្រប់គ្រាន់គឺជារឿងសំខាន់ដែលអ្នកត្រូវធ្វើឲ្យបានរាល់ថ្ងៃដើម្បីឲ្យរាងកាយមាំមួននិងជៀសវាងជំងឺផ្សេងៗ។
៣. អង្គុយច្រើនពេក
ជាពិសេសអ្នកធ្វើការជាមួយកុំព្យូទ័រដែលត្រូវអង្គុយសំកុកមួយថ្ងៃៗវាល់ល្ងាច។ ការអង្គុយច្រើនក៏នាំរាងកាយចុះខ្សោយនិងឈានទៅរកជំងឺផងដែរ។
៤. មិនបានយកចិត្តទុកដាក់ពីកន្លែងរស់នៅ
នេះគឺជាចំណុចសំខាន់ដែលមនុស្សភាគច្រើនមើលរំលង។ បើអ្នកមានកន្លែងរស់នៅមួយដែលមានផាសុកភាព អារម្មណ៍អ្នកក៏ស្រស់ស្រាយរាល់ថ្ងៃដែរ។
៥. ស្រា
ញ៉ាំបន្តិចបន្តួចគឺ OK តែបើអ្នកញ៉ាំច្រើននិងជាប្រចាំទៀតនោះអ្នកគួរតែទាយដឹងហើយថាអាចមានអ្វីកើតឡើងចំពោះសុខភាព។
៦. ខ្វះការហាត់ប្រាណ
ទោះអ្នកគ្មានពេលហាត់ច្រើនជាប្រចាំក៏គួរតែចំណាយពេល ១០ ទៅ ១៥ នាទីក្នុងមួយថ្ងៃដែរ។
៧. ញ៉ាំអាហារមិនល្អ
យល់ល្អអ្នកគួរញ៉ាំសណ្ដែក និងបន្លែផ្លែឈើស្រស់ៗឲ្យបានច្រើនព្រោះនេះសុទ្ធតែជាចំណីដ៏ចាំបាច់ដើម្បីឲ្យមានអាយុវែង។
៨. ខ្វះទំនាក់ទំនង
តើអ្នកដឹងទេថាមិត្តភ័ក្ដិ សមាជិកគ្រួសារ ឬបងប្អូនជាដើមសុទ្ធតែជាមនុស្សសំខាន់ដែលធ្វើឲ្យជីវិតអ្នកមានន័យ មិនឯកកោរ។ អារម្មណ៍រីករាយជាប្រចាំនេះហើយដែលជួយឲ្យអ្នកកាន់តែអាយុវែង។
៩. មិនរកពេលសម្រាកសោះ
ពីមួយថ្ងៃទៅមួយថ្ងៃអ្នកកាន់តែរវល់ជាមួយការងារ ហើយស្ត្រេសក៏កាន់តែកើនផងដែរ។ ត្រូវរកពេលសម្រាកខ្លះសម្រាប់ខ្លួនឯង៕
No comments:
Post a Comment