សង្គមរាស្ត្រនិយម គឺជាសម័យកាលមួយ ដែលខ្មែរមានភាពសម្បូរសប្បាយ និងទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងស្ទើរគ្រប់វិស័យ បូករួមទាំងវិស័យសេដ្ឋកិច្ច ការអប់រំ សុខាភិបាល ជាដើម។ ក្នុងនោះ វិស័យកាត់ដេរ និងច្នៃម៉ូដសម្លៀកបំពាក់ ក៏ទទួលបានមានការរីកចម្រើន មិនចាញ់ប្រទេសជិតខាងឡើយ ដោយកម្ពុជាជំនាន់នោះមានសម្លៀកបំពាក់យ៉ាងស្រស់ស្អាតគួរចង់គយគន់។
ថ្ងៃនេះ Sabay នឹងនាំអារម្មណ៍ប្រិយមិត្តមកទស្សនាឈុតសម្លៀកបំពាក់បែបទសវត្សរ៍ទី៦០ចំនួន៨ឈុត ដែលច្នៃឡើងដោយកូនខ្មែរក្នុងជំនាន់នេះវិញម្ដង។
ឈុតខាងក្រោមនេះ គឺច្នៃឡើងដោយក្រុមនិស្សិតពីសាកលវិទ្យាល័យ Limkokwing និងបង្ហាញម៉ូដដោយតារាសម្ដែង ផែ គ័ន និង ពេជ្រ សុខេង។
ឯឈុតទាំងនេះវិញគឺច្នៃឡើងដោយ ហាងកាបីរ៉ា កាត់ដេរ និងបង្ហាញម៉ូដដោយ កញ្ញា ណាក់ ស្រីណា និង កែវ សីហា ក្នុងប្រធានបទជិះរថភ្លើងទៅលេងស្រុក។
No comments:
Post a Comment