ខាងក្រោមនេះគឺជាទង្វើ៥យ៉ាងដែលនារីគ្រប់រូបត្រូវចងចាំខ្លួនឯងថា មិនត្រូវធ្វើដើម្បីមនុស្សប្រុសជាដាច់ខាតបើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់ថ្ងៃក្រោយ។
មនុស្សប្រុសមិនត្រូវការកាដូមានតម្លៃថ្លៃ
មនុស្សស្រីតែងជូនកាដូដល់សង្សាររបស់ខ្លួន។ យ៉ាងណាក៏ដោយ មនុស្សប្រុសមិនសូវចាប់អារម្មណ៍ពីតម្លៃរបស់វាឡើយ ថាមិនត្រូវគេមិនដឹងវាជារបស់ប្រេនផងមិនដឹង។ ដូចនេះកាដូតម្លៃសមរម្យគឺគ្រប់គ្រាន់ហើយ។
កុំងាយអត់អោនឲ្យពេក
កើតមកជាមនុស្សគ្មានអ្នកណាល្អគ្រប់១០ឡើយ តែបើកំហុសរបស់គេដដែលៗដល់ថ្នាក់ច្រំដែលទៅហើយ អ្នកគួរតែដឹងថានោះគឺចេតនា ឬអចេតនា។
កុំប្រើសម្រស់ដើម្បីអូសទាញគេឲ្យនៅ
ប្រើសម្រស់ដើម្បីទាក់ទាញគេឲ្យនៅគឺជាការគិតដ៏ខុសធំមួយ ព្រោះពេលអស់សម្រស់ទៅ គេក៏ទៅដូចគ្នា។
ប្រើទឹកភ្នែកដើម្បីអូសទាញគេ
ទឹកភ្នែករបស់នារីមានតម្លៃតែនៅពេលដែលបុរសនៅមានមនោសញ្ចេតនាតែប៉ុណ្ណោះ។ វានឹងគ្មានប្រសិទ្ធភាពនៅពេលដែលគេដាច់អហង្ការចង់ចាកចេញហើយ។
បោះបង់ជីវិត និងការងារដើម្បីប្រុស
សូម្បីតែគិត ក៏កុំឲ្យសោះ។ ប្រសិនបើអ្នកលះបង់រឿងទាំង២នេះដើម្បីមនុស្សប្រុស មិនត្រឹមតែអ្នកនឹងស្ដាយក្រោយទៅថ្ងៃអនាគតនោះទេ អ្នកផងនឹងសើចចំអកឲ្យអ្នកទៀតផង៕
No comments:
Post a Comment