loading...

Friday, September 1, 2017

ញ៉ាំ​ផ្លែ​ឈើ​ ៦​ មុខនេះ អាច​ឲ្យ​ខ្លួនឯង​មាន​អារម្មណ៍​ល្អ និងសុខភាព​មាំមួន​


ការ​ញ៉ាំ​ផ្លែឈើ​គឺ​ជា​​រឿង​សំខាន់​មួយ​ចំពោះ​សុខភាព ដូច្នេះ​​អ្នក​គួរ​តែ​ព្យាយាម​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ ប៉ុន្តែ​ក៏​ត្រូវ​ចេះ​ជ្រើស​រើស​ផ្លែឈើ​ណា​ដែល​មាន​ប្រយោជន៍​ខ្លាំង​ដល់​អ្នក ហើយ​នេះ​ជា​អត្ថប្រយោជន៍​​នៃ​ផ្លែ​ឈើ​ ៦​ មុខ​ដែល​អ្នក​គួរ​តែ​ចាប់​ផ្ដើម​ញ៉ាំ​ ៖
​១. ផ្លែ​ចេក ៖ វា​មាន​សារសំខាន់​ដល់​សុខភាព​ណាស់ ជា​ពិសេស​គឺ​ចំពោះ​​កុមារ​ដែល​អាច​ការពារ​ពី​ជំងឺ​ហឺត​ដោយសារ​​តែ​វា​មាន​​ប៉ូតាស្យូម​ខ្ពស់​។ វា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ឈាម​ចំពោះ​កុមារ​ ហើយ​ ចេក​ថែមទាំង​​មាន​វីតាមីន​ C ដែល​អាច​ការពារ​ជំងឺ​​មហា​រីក​ពោះ​វៀន​ធំ​ទៀត​ផង​។
២. ផ្លែ​ប៉ោម​ ៖ វា​ជួយ​បង្កើន​ភាព​ស៊ាំ​ឲ្យ​រាង​កាយ​ដែល​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ ហើយ​ថែម​ទាំង​​ការពារ​មិន​ឲ្យ​មាន​ជំងឺ​សរសៃ​ប្រសាទ​ និង​ បេះដូង​។ ម្យ៉ាង​ទៀត​វា​កាត់​បន្ថយ​ជាតិ​កូឡេស្តេរ៉ុល ដែល​ធ្វើ​ឲ្យ​សរសៃ​ឈាម​រត់​បាន​ស្រួល​ផង​ដែរ។
៣. ផ្លែ​ស្វាយ ៖ ស្វាយ​មាន​​ជាតិ​កាល់ស្យូម​និង​វីតាមីន​ K​ ដែល​​ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ​ ការពារ​ការ​បាក់​ឆ្អឹង និង​ ​ជួយ​ដល់​សុខភាព​ឆ្អឹង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​។ វា​មាន​ជាតិ​ទឹក​ខ្ពស់​និង​ជាតិ Fiber ដែល​អាច​ជួយ​ការពារ​ការ​ទល់​លាមក​។ មិន​តែ​ប៉ុណ្ណោះ​​ វា​មាន​វីតាមីន​ A​ ដែល​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​ផលិត​ខ្លាញ់​ដើម្បី​ឲ្យ​សក់​នៅ​តែ​មាន​សំណើម​និង​មើល​ទៅ​មាន​សុខភាព​ល្អ។
៤. ផ្លែ​ដូង ​៖ វា​ជួយ​យើង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បេះដូង​​ហើយ​ កាត់​បន្ថយ​កូឡេស្តេរ៉ុល​ក្នុង​រាង​កាយ​។ ប្រេង​នៅ​ក្នុង​ដូង​គឺ​បង្កើន​ការ​រំលាយ​អាហារ​ និង​ជួយ​ប្រឆាំង​នឹង​ជំងឺ​ដូចជា​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។
៥. ផ្លែ​ម្នាស់ ៖ វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ និង​ មាន​វីតាមីន​ C ដែល​ជួយ​ឲ្យ​រាង​កាយ​របស់​យើង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កកើត​កោសិកា​មហារីក​ និង​ សម្រួល​​​ដល់​ការ​ធ្វើ​ការ​នៃ​បេះ​ដូង​​។ វា​សម្រួល​ដល់​ ការ​ទល់​លាមក​ និង​ការ​រំលាយ​អាហារ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។
៦. ត្រសក់ ៖ វីតាមីន B ដែល​មាន​ក្នុង​ផ្លែ​ត្រសក់​ជួយ​បំបាត់​ភាព​ថប់​បារម្ភ​និង​ស្មុគស្មាញ​។ ម្យ៉ាង​ទៀត​វា​អាច​ប្រឆាំង​នឹង​ការ​រលាក​ក្នុង​រាងកាយ​ផង​ដែរ​ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ គឺ​វា​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​ពេល​ដែល​អ្នក​ឈឺ​ធ្មេញ​​បាន​ដោយ​គ្រាន់​តែ​ចិត​វា​​មួ​ផ្នែក​ដាក់​ចំ​កន្លែង​ដែល​ឈឺ​ទៅ។
ដូច្នេះ​ហើយ​គួរ​តែ​ព្យាយាម​ញ៉ាំ​ផ្លែឈើ​ទាំង​នេះឲ្យ​បាន​ច្រើន​ស្រប​តាម​តម្រូវ​ការ​រាង​កាយ​អ្នក៕

No comments:

Post a Comment