ក្រចកគឺរឿងសំខាន់មួយសម្រាប់មនុស្សស្រី ដូច្នេះអ្នកគួរតែយកចិត្តទុកដាក់ចំពោះវា។ សម្រាប់នារីៗដែលគាត់ចង់បានក្រចកវែង និង រឹងមាំជាងមុនគួរតែសាកល្បងនូវវិធីត្រាំក្រចកជាមួយរូបមន្តធម្មជាតិនេះ ព្រោះវាអាចជួយឲ្យក្រចកអ្នកលូតលាស់បានលឿន និង មានសុខភាពល្អ ដោយមិនចាំបាច់ចំណាយច្រើន ៖
អ្វីដែលអ្នកត្រូវការ៖
ទឹកក្រូចពោធិ៍សាត់ស្រស់ៗច្របាច់យក ១ ភាគ ៤ កែវ
ចិញ្ច្រាំខ្ទឹមស ១ មើម
ប្រេងអូលីវ ១ ភាគ ៤ កែវ
ការណែនាំពីរបៀបប្រើ៖
១. លាយទឹកក្រូចជាមួយខ្ទឹមសនៅក្នុងចានស្អាតមួយ ហើយត្រាំក្រចករបស់អ្នកប្រហែល ១៥ នាទី។
២. បន្ទាប់មកលាងជម្រះដៃពីទឹកក្រូចលាយខ្ទឹមនោះហើយ ត្រាំក្រចកក្នុងចានប្រេងអូលីវ ១៥ នាទីបន្តទៀត។
៣. ធ្វើបែបនេះ ២-៣ ដងក្នុងមួយសប្ដាហ៍ ក្នុងរយៈពេល ២ សប្តាហ៍ក្រោយអ្នកនឹងសម្គាល់ឃើញថាមានភាពខុសគ្នា។
ក្រចករបស់អ្នកកាន់តែស្អាត វែង រលោង គួរជាទីពេញចិត្ត៕
No comments:
Post a Comment