ការកាន់កាមេរ៉ាឲ្យបានត្រឹមត្រូវ បូកផ្សំនឹងឥរិយាបថកំឡុងពេលថតអាចជួយបន្ថែមគុណភាពរូបភាពឲ្យបានច្បាស់ល្អ ជាពិសេសពេលប្រើប្រាស់ Shutter speed យឺត។ ការកាន់កាមេរ៉ាឲ្យបានល្អមានប្រយោជន៍លើបីចំណុចដូចជាបន្ថែមស្ថិរភាពរូបនៅពេលថត សុវត្ថិភាពចំពោះការបាត់បង់ និងសុវត្ថិភាពចំពោះការខូចខាត។
ហេតុផលទី ១
សម្រាប់ការកាន់កាមេរ៉ា និង Lens ឲ្យបានត្រឹមត្រូវគឺសម្រាប់បន្ថែមស្ថិរភាពលើការថត។ អ្នកប្រហែលជាចង់ចាប់យករូបភាពស្ថាបត្យកម្ម ឬទិដ្ឋភាពមាត់ទន្លេ និងទិដ្ឋភាពផ្សេងៗទៀតដោយមានឥរិយាបថក្នុងការថតដូចជាទុនជង្គង់បន្តិច កាន់កាមេរ៉ាងើបឡើងលើបន្តិច ទាញកែងដៃចេញ ឬកាន់រំកិល Lens ជាដើម។ អ្នកប្រហែលជាមាន DSLR លើកឡើងទឹមនឹងភ្នែក ហើយត្រៀមសម្រាប់ចុចថត ឬប្រហែលជាអ្នកមាន កាមេរ៉ា Mirrorless ហើយមានទម្លាប់ក្នុងការប្រើប្រាស់អេក្រង់ LCD ជំនួសឲ្យ Viewfinder។ អ្នកប្រហែលជាគិតថាការកាន់របស់អ្នកមានស្ថិរភាពល្អ ប៉ុន្តែរូបភាពចេញអាចផ្សេង។
ហេតុផលទី ២
ហេតុផលលេខពីសម្រាប់ការកាន់កាមេរ៉ា និង Lens ឲ្យបានត្រឹមត្រូវគឺសម្រាប់បន្ថែមសុវត្ថិភាពលើការបាត់បង់។
អ្នកមាននូវកាមេរ៉ា DSLR ថ្មីជាមួយនឹងខ្សែភ្ជាប់នឹងករ ហើយអ្នកត្រៀមខ្លួនសម្រាប់ថតរូបនានានៅកន្លែងដែលអ្នកបានទៅដល់។ អ្នកអាចថតអាគារ ឬព្រះអាទិត្យដែលមានលើអាគារ នៅតាមផ្លូវ។ ជាមួយនឹងកាមេរ៉ាដែលមានគំលាតពីប្រវែងរបស់កែងដៃ ដៃម្ខាងកាន់ក្ដោបតួកាមេរ៉ា ហើយដៃម្ខាងទៀតក្ដោបជុំវិញ Lens ជាមួយនឹងម្រាមដៃនៅខាងលើ អ្នកបានត្រៀមខ្លួនសម្រាប់ថតរួចរាល់។ អាចមានករណី អ្នកខ្លះចង់បន្លំលួច ឬឆក់កាមេរ៉ាពីអ្នកពេលអ្នកកំពុងដាក់អារម្មណ៍ថត ដូច្នេះគួរប្រយ័ត្នប្រយែង។
ហេតុផលទី ៣
សម្រាប់កាន់កាមេរ៉ា និង Lens ឲ្យបានត្រឹមត្រូវគឺសម្រាប់បន្ថែមសុវត្ថិភាពលើការខូចខាត។
អ្នកឈរនៅខាងមុខកន្លែងប្រជុំជន ឬក្លឹបកម្សាន្ត ដោយមើលតាមរយៈ Viewfinder ដាក់ដៃងើយឡើងលើ ដៃក្ដោប Lens ដូចជា Telescope ដើម្បីចាប់យករូបភាពសកម្មភាពមនុស្សជាច្រើន។ ពេលពួកគេរាំ អ្នកអាចថតសកម្មភាពផ្សេងបានល្អ វាជារឿងសប្បាយ ប៉ុន្តែពេលពួកគាត់លើកដៃ លើងជើងគ្រលែង មានករណីខ្លះអាចនឹងប៉ះនឹងដៃអ្នកពេលកំពុងថត បើគ្រវាសដៃប៉ះតួកាមេរ៉ាមធ្យមទេ តែបើប៉ះនឹង Lens អាចមានបញ្ហាច្រើន ដូច្នេះប្រយ័ត្នប្រយែង។
ដូច្នេះអ្វីដែលជាវិធីត្រឹមត្រូវក្នុងការកាន់កាមេរ៉ា និង Lens? ប្រសិនបើអ្នកមានកាមេរ៉ាក្បែរខ្លួន យកមក ដោយដៃម្ខាងកាន់ក្ដោបនឹងតួកាមេរ៉ា ដៃម្ខាងទៀតក្ដោបពីក្រោមកាមេរ៉ា និង Lens។ បន្ធូរតួកាមេរ៉ាលើបាតដៃ ជិតនឹងករដៃ បន្ទាប់មកក្ដោបនៅក្រោម Lens ជាមួយនឹងម្រាមដៃ ហើយមេដៃនឹងនៅលើ ឬក្បែរនឹងខាងលើតួ។ ការគួបផ្សំនឹងឥរិយាបថដូចជាជង្គង់ ស្មា និងកែងដៃឲ្យជិតនឹងខ្លួនអ្នក និងជួយបង្កើនគុណភាពរូបភាពច្បាស់ល្អ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖
No comments:
Post a Comment