ក្នុង១ឆ្នាំៗ មានសិស្សរាប់ពាន់នាក់មកពីតាមបណ្ដាខេត្តនានា សម្រុកមករាជធានីភ្នំពេញ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ។ ក្នុងន័យជួយសម្រួលនិស្សិតមកពីបណ្ដាខេត្តទាំងអស់ ក្នុងការទទួលបានព័ត៌មានសំខាន់ៗ Sabay សូមលើកយកនូវរឿង ៤យ៉ាង ដែលជាព័ត៌មានចាំបាច់បំផុតមុនឡើងមករាជធានីភ្នំពេញ ដូចខាងក្រោមនេះ៖
១. សាកលវិទ្យាល័យរដ្ឋនិងឯកជនធំៗមួយចំនួន
រឿងសំខាន់បំផុតបន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ គឺការជ្រើសសាកលវិទ្យាល័យដើម្បីបន្តការសិក្សា។ ខាងក្រោមនេះជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជនធំៗមួយចំនួននៅរាជធានីភ្នំពេញ៖
- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- សាកលវិទ្យាល័យជាតិគ្រប់គ្រង
- សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
- សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
- សាកលវិទ្យាល័យភូមិន្ទកសិកម្ម
- វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
- វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
- សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
- សាកលវិទ្យាល័យកម្ពុជា
- សាកលវិទ្យាល័យន័រតុន
- សាកលវិទ្យាល័យមេគង្គកម្ពុជា
- សាកលវិទ្យាល័យហ្សាម៉ាន់
- សាកលវិទ្យាល័យបៀលប្រាយ
២. កន្លែងស្នាក់នៅ
ជាទូទៅសិស្សដែលមកពីតាមបណ្ដាខេត្តភាគច្រើន ត្រូវស្នាក់នៅបន្ទប់ជួល ដើម្បីបន្តការសិក្សា។ ថ្ងៃនេះ Sabay សូមណែនាំតំបន់សម្បូរផ្ទះជួល និងតម្លៃសមរម្យសម្រាប់និស្សិតដូចខាងក្រោម៖
- តំបន់ស្ទឹងមានជ័យ ក្នុងមួយបន្ទប់ចន្លោះពី ៤០ ទៅ៦០ដុល្លារ អាស្រ័យជាន់លើឫជាន់ក្រោម
- តំបន់ពេទ្យរុស្សី និស្សិតមកពីខេត្តភាគច្រើនពេញនិយមស្នាក់នៅតំបន់នោះ ដោយសារតម្លៃសមរម្យចន្លោះពី ៤០ ទៅ ៦០ដុល្លារ
- តំបន់ចាក់អង្រែក្រោម តម្លៃចន្លោះពី ៣០ ទៅ ៦០ដុល្លារ
- តំបន់ក្រោយសាលាវ៉ាន់ដា តម្លៃចន្លោះពី ៤០ ទៅ ៧០ដុល្លារ។ល។
៣. កន្លែងសិក្សាស្រាវជ្រាវពេញនិយមសម្រាប់និស្សិត
បណ្ណាល័យល្បីៗមួយចំនួន ដែលនិស្សិតអាចសិក្សាស្រាវជ្រាវដោយមិនគិតថ្លៃមានដូចជា៖
- បណ្ណាល័យជាតិ ទល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង មានផ្ទុកឯកសារសំខាន់ៗរាប់ម៉ឺនក្បាល និស្សិតអាចចូលស្រាវជ្រាវបាន ប្រសិនបើចង់ខ្ចីត្រូវធ្វើកាតសមាជិកសិន
- បណ្ណាល័យអាលីយ៉ង់ ហ្រ្វង់សេ មានសៀវភៅគ្រប់ប្រភេទ ទាំងភាសាជាតិ ភាសាបារាំង អង់គ្លេស ជាពិសេសកន្លែងអង្គុយបំពាក់ដោយម៉ាស៊ីនត្រជាក់មានផាសុកភាព។ ប្រសិនបើនិស្សិតចង់ខ្ចីសៀវភៅត្រូវកាតសមាជិក។
- បណ្ណាល័យសម្ដេចហ៊ុន សែន ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជិត CKCC
- បណ្ណាល័យសម្ដេចហ៊ុន សែន ក្នុងវិទ្យាល័យបឹងត្របែក។ល។
៤. សួនច្បារធំៗនិស្សិតអាចសម្រាកលម្ហែកាយ និងសិក្សាបាន
- សួនច្បារមុខវត្តបទុមវតី
- សួនច្បារវិមានឯករាជ្យ
- សួនច្បារម្ដុំក្ដាន់ពីរ
- សួនច្បារ និងទីធ្លាក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ល។
ចុចអានអត្ថបទទាក់ទង
No comments:
Post a Comment