“រង់ចាំមិនគួរឲ្យខ្លាចទេ តែមិនដឹងថាត្រូវរង់ចាំដល់ពេលណាទើបគួរឲ្យខ្លាច" ពេលឮពាក្យមួយឃ្លានេះហើយ តើអ្នកមានដឹងទេថាខ្លួនឯងកំពុងរង់ចាំគេម្នាក់នោះយូរប៉ុណ្ណាហើយ?
បុរសម្នាក់នៅអាយុ៣០ឆ្នាំទើបមានអ្វីៗនៅក្នុងដៃក៏មិនមែនជាបញ្ហា។ ៤០ឆ្នាំទើបយកប្រពន្ធក៏ជារឿងធម្មតា។ តែបើមនុស្សស្រីអាយុ៣០ឆ្នាំមិនទាន់យកប្ដី នឹងត្រូវគេថាស្រីអេ។ អាយុ៣៥ឆ្នាំគ្មានប្ដី គឺត្រូវគេសន្និដ្ឋានថានឹងនៅជាក្រមុំចាស់អស់មួយជីវិត។ បើអាយុ៤០ឆ្នាំវិញគឺអស់អីត្រូវនិយាយហើយ។
ដូច្នេះហើយ ចំពោះរយៈពេលដែលនាងចំណាយសម្រាប់ស្រលាញ់អ្នក សូមច្បាស់ថានឹងផ្ដល់ឲ្យនាងសុភមង្គលមួយដែលស័ក្ដិសមនឹងទទួលបាន។ កុំសួរនាងថាអាចរង់ចាំបានឬអត់ នាងប្រាកដជាចាំបាន តែកុំនាងចាំមិនដឹងដល់ពេលណាឲ្យសោះ។ ត្រូវផ្ដល់ទំនុកចិត្តឲ្យនាងថាដល់វេលាច្បាស់លាស់ណាមួយ អ្នកនឹងធ្វើសកម្មភាព។
ជូនចំពោះបុរសទាំងឡាយដែលកំពុងឲ្យមិត្តស្រីរង់ចាំដោយមិនដឹងពីអនាគតច្បាស់លាស់ បើគិតថានឹងដើរជាមួយនាងរហូតដល់ចប់ទេ សូមដោះលែងនាងទៅ។ ព្រោះយុវភាពរបស់មនុស្សស្រីប្រៀបដូចកាំជ្រួចដែរ វានឹងស្អាតបំផុតពេលបាញ់ឡើង តែស្អាតរយៈខ្លីខ្លាំងណាស់ បន្ទាប់មកវាគ្រាន់តែជាសម្បករំសេវតែប៉ុណ្ណោះ។
បើអ្នកបាននៅក្បែរនាងក្នុងរយៈពេលដែលនាងស្អាតបំផុតហើយ សូមឲ្យតម្លៃនាងផង៕
No comments:
Post a Comment