បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យថា កាលពីថ្មីៗនេះមានការលួចលាក់ចរាចរណ៍ ផាវដែលមានរូបរាងដូចគ្រាប់បែកពិត នៅតាមទីប្រជុំជន ក៏ដូចជាតាមទីផ្សារមួយចំនួន ហើយក៏មានការទិញយកទៅលេងកម្សាន្ត ដែលវត្ថុនេះត្រូវបានហាមឃាត់។ ដូច្នេះដើម្បីរក្សាបាននូវសន្តិភាព សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសដើម្បីកុំឱ្យជនឆ្លៀតឱកាសប្រើប្រាស់គ្រាប់បែកពិតដូចផាវនេះ បង្កចលាចលក្នុងទីក្រុងភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញដូចខាងក្រោមនេះ៖
១. សូមឱ្យពាណិជ្ជករនាំចូលផាវដូចគ្រាប់បែក ត្រូវផ្អាកជាបន្ទាន់
២. ចំពោះអាជីវករនៅតាមផ្សារ និងនៅរាជធានីភ្នំពេញ ត្រូវផ្អាកលក់ផាវដូចគ្រាប់បែកនេះជាបន្ទាន់
៣. គណៈកម្មការតាមផ្សារទាំងអស់ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចត្រូវប្រមូលផាវដូចគ្រាប់បែកទាំងនោះ យកទៅរក្សាទុកនៅស្នងការដ្ខាននគរបាលរាជធានីភ្នំពេញ
ដើម្បីកាន់តែលម្អិតសូមមើលសេចក្ដីជូនដំណឹងខាងក្រោមនេះ៖
No comments:
Post a Comment