លំហាត់ប្រាណអ្វីក៏ដោយសុទ្ធតែអាចជួយសុខភាពបានទាំងអស់ប៉ុន្តែការហែលទឹកត្រូវបានគេចាត់ទុកជាលំហាត់ប្រាណល្អបំផុតមួយដែលអ្នកគួរអនុវត្តជាប្រចាំ៖
១. ជួយគ្រប់គ្រងទម្ងន់
គឺគ្រប់គ្រងបានប្រសើរជាងការដើរ ជិះកង់ ឬរត់ទៅទៀត។
២. កាត់បន្ថយភាពតានតឹងបានល្អ
ក្រោយពេលហែលទឹកហើយអ្នកនឹងមានភាពស្រស់ស្រាយខ្លាំងខុសពីពេលដំបូង។ សម្រាប់អ្នកដែលកំពុងស្ត្រេសគឺត្រូវម៉ាច់តែម្ដង។
៣. ជួយសាច់ដុំឲ្យរឹងមាំ
មិនត្រឹមតែបន្ថយស្ត្រេសនោះទេ ហែលទឹកក៏ជួយឲ្យសាច់ដុំស្វាហាប់ជាងមុនផងដែរ។
៤. កាត់បន្ថយគ្រោះថ្នាក់
ការហាត់ប្រាណនៅកន្លែង Gym អាចធ្វើឲ្យអ្នកគ្រោះថ្នាក់បានបើមិនប្រុងប្រយ័ត្ន ប៉ុន្តែការហែលទឹកអាចបញ្ចៀសគ្រោះថ្នាក់ទាំងនោះបានច្រើន។
៥. ធ្វើឲ្យគេងលក់កាន់តែស្រួល
ត្រូវជាពិសេសសម្រាប់អ្នកដែលមានបញ្ហាគេងមិនលក់ ឬគេងឆាប់ភ្ញាក់ជាដើម។
៦. បន្ថយហានិភ័យនៃជំងឺជាច្រើន
វាអាចជួយរាងកាយប្រឆាំងនឹងជំងឺទឹកនោមផ្អែម លើសឈាម ជំងឺបេះដូង និងកាត់បន្ថយកម្រិតកូឡេស្ដេរ៉ូលក្នុងឈាមទៀតផង៕
No comments:
Post a Comment