loading...

Wednesday, September 13, 2017

​Ferrari LaFerrari Aperta មួយ​គ្រឿង​ចុង​ក្រោយ​​លក់​បាន​តម្លៃ​ ៩,៩៨ លាន​ដុល្លារ



រថយន្ត​ Ferrari LaFerrari Aperta មួយ​គ្រឿង​ចុង​ក្រោយ​បង្អស់​​​លក់​បាន​ក្នុង​តម្លៃ​ដល់​ ៨,៣ លាន​អឺរ៉ូ (ប្រហែល​ ៩,៩៨ លាន​ដុល្លារ ) នៅ​ក្នុង​ការ​ដេញ​ថ្លៃ​មួយ។
ក្រុមហ៊ុន​ Ferrari មាន​បំណង​ថា​​ផលិត​រថយន្ត​ម៉ូដែល​ LaFerrari Aperta តែ​ចំនួន​ ២០៩ គ្រឿង​ប៉ុណ្ណោះ ដោយ​​ទុក​ ៩ គ្រឿង​​នៅ​ក្រុមហ៊ុន​សម្រាប់​ប្រើ​​លើ​ការ​ផ្សព្វផ្សាយ។ យ៉ាងណាក្ដី​​ក្រុមហ៊ុន​អ៊ីតាលី​នេះ​សម្រេច​ចិត្ត​ផលិត​រថយន្ត​ទី​ ២១០ គ្រឿង​មួយ​បន្ថែម​ទៀត​ ដើម្បី​​ដាក់​ដេញ​ថ្លៃ​យក​ថវិកា​ផ្គត់ផ្គង់​កម្មវិធី​សប្បុរសធម៌​ Save the Children។
បើ​ប្រៀប​ទៅ​នឹង​ LaFerrari Aperta ដទៃ​ទៀត​ ម៉ូដែល​ចុង​ក្រោយ​នេះ​មាន​ប្រើ​ប្រាស់​ថ្នាំ​លាប​ Rosso Corsa អម​ដោយ​ខ្សែ​ឆ្នូត​ពណ៌​ស​​នៅ​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ។ នៅ​ពី​ក្នុង​​មាន​បំពាក់​ដោយ​សារធាតុ​ស្បែក​ពណ៌​ខ្មៅ, សារធាតុ​សរសៃ​​កាបូន​រលោង និង​ខ្សែ​អំបោះ​ពណ៌​ក្រហម។
មុន​ដេញ​ថ្លៃ​គេ​ប៉ាន់​ស្មាន​ថា​រថយន្ត​នេះ​នឹង​អាច​លក់​បាន​ក្នុង​តម្លៃ​ ៣ លាន ទៅ ៤ លាន​អឺរ៉ូ​ ប៉ុណ្ណោះ៕​​​​​​​

No comments:

Post a Comment