loading...

Monday, October 30, 2017

គីម ជុងអ៊ុន ដឹកដៃភរិយា ចូលរោងចក្រគ្រឿងសម្អាង យ៉ាងកម្របំផុត



កាល​ពី​ពេល​ថ្មីៗ​នេះ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជុំវិញ​រោងចក្រ​គ្រឿង​សម្អាង​មួយ ជាមួយ​ភរិយា​យ៉ាង​កម្រ​បំផុត។
លោក គីម ជុងអ៊ុន បាន​ធ្វើ​ទស្សនកិច្ច​រោងចក្រ​ផលិត​គ្រឿង​សម្អាង​មួយ នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ជាមួយ​ភរិយា គឺ​លោកស្រី Ri Sol-ju ដោយ​បាន​អំពាវនាវ​ដល់​ស្រ្តី​នៅ​ក្នុង​ប្រទេស ឲ្យ​មាន​សម្រស់​កាន់តែ​ស្រស់​ស្អាត​បន្ថែម​ទៀត។
គួរ​ឲ្យ​ដឹង​ថា នៅ​ក្នុង​រូបថត​របស់​មេដឹកនាំ​កូរ៉េខាងជើង គេ​បាន​សង្កេត​ឃើញ​ថា លោកស្រី Ri Sol-ju បាន​អវត្តមាន​ច្រើន​នៅ​ក្នុង​ឆ្នាំ២០១៧ ដោយ​គេ​ជឿជាក់​ថា លោកស្រី​បាន​ផ្តល់​កំណើត​ដល់​កូន​ទី៣។ ទោះ​ជា​យ៉ាង​ណា លោក​ស្រី​ត្រូវ​បាន​គេ​ប្រទះ​ឃើញ ជា​លើក​ដំបូង​នៅ​ខែ​កក្កដា ខណៈ​ពេល​ដែល​លោក​ស្រី និង លោក គីម ជុងអ៊ុន បាន​ចូល​រួម​ពិធី​ជប់លៀង ដើម្បី​អបអរសាទរ​ការ​បាញ់​សាកល្បង​មីស៊ីល​ឆ្លង​ទ្វីប ICBM បាន​ជោគជ័យ។
ជាមួយ​គ្នា​នេះ​ដែរ លោកស្រី Ri Sol-ju ក៏​បាន​បង្ហាញ​ខ្លួន កាល​ពី​ខែ​កញ្ញា កន្លង​ទៅ​នេះ នៅ​ឯ​ពិធី​ជប់លៀង​មួយ ដើម្បី​អបអរសាទរ​អ្នក​បច្ចេកទេស​នុយក្លេអ៊ែរ របស់​លោក គីម ជុងអ៊ុន ដែល​បាន​ដឹកនាំ​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ធំ​បំផុត​លើក​ទី៦ របស់​ប្រទេស​នេះ​ផង​ដែរ។
របាយការណ៍​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា លោក គីម ជុងអ៊ុន និង លោកស្រី Ri Sol-ju បាន​រៀបការ​នៅ​ក្នុង​ឆ្នាំ​២០០៩៕


No comments:

Post a Comment