បុរសម្នាក់ដែលអះអាងថាខ្លួនជា “គ្រូមន្តអាគម” បានស្លាប់ បន្ទាប់ពីស្ងោរខ្លួនឯងរហូតដល់ឆ្អិនស្លាប់ដោយចៃដន្យនៅក្នុងខ្ទះធំ ខណៈពេលព្យាយាម “សម្អាតកាយនិងព្រលឹង”។ នេះបើតាមប្រភពដេលីមែលកាលពីថ្ងៃទី ២៥ តុលា។
លោក លឹម បា ដែលគេស្គាល់ផងដែរថា “ឆ្កែខ្មៅ” បានអង្គុយពែនភ្នែននៅក្នុងខ្ទះដែកដ៏ធំមួយនៅវត្តចិនមួយនៅក្នុងភូមិ ស៊ូឡា សាំងឡាង ដែលជាភូមិឆ្នេរសមុទ្រតូចមួយនៅភាគខាងជើងប្រទេសម៉ាឡេស៊ី។
គម្របវែងមួយត្រូវបានដាក់គ្របពីលើបុរសអាយុ ៦៨ ឆ្នាំរូបនេះ ដើម្បីស្ងោរ ហើយគាត់បានដាក់ដៃសំពះដើម្បីអធិស្ឋានមុនពេលដុតភ្លើងនៅពីក្រោមខ្ទះនោះ។
ប៉ុន្តែក្រោយរយៈពេល ៣០ នាទី ការអធិស្ឋាននេះក៏ខុសបច្ចេកទេស ហើយគ្រូមន្តអាគមលឹម បា បានគោះសុំឱ្យគេជួយទាំងតក់ក្រហល់នៅខាងក្នុងគម្របដែក។
ពេលបើកគម្របឡើង លោកលឹមត្រូវគេប្រទះឃើញសន្លប់បាត់ស្មារតី ហើយមានចំហាយទឹកហុយជុំវិញគាត់។ គាត់ត្រូវបានប្រកាសថាស្លាប់ដោយសាររលាកកម្រិតទីពីរនិងការគាំងបេះដូង។
កាសែត The Star របស់ម៉ាឡេស៊ីបានរាយការណ៍ថា កូនប្រុសពៅរបស់លោក លឹម បា គឺលោក កាំង ហួយ អាយុ ៣២ ឆ្នាំបាននិយាយថាឪពុករបស់គាត់បានស្ងោរខ្លួនឯងទាំងរស់អស់ជាង ១០ ឆ្នាំមកហើយ បើទោះបីជាគ្រួសាររបស់គាត់មានការព្រួយបារម្ភក្តី៕
No comments:
Post a Comment