បើទោះបីជាពណ៌ទាំងនេះសុទ្ធតែពណ៌សក់ដ៏កំពុងពេញនិយមក៏ដោយ តែសម្រាប់ដែលអ្នកស្បែកស្រអែម ពេលលាបពណ៌ទាំងនេះឡើង នឹងធ្វើឲ្យស្បែកមើលទៅរឹតតែក្រមៅ។
១. ពណ៌ក្រហម
មនុស្សជាច្រើនយល់ច្រឡំថា សក់ក្រហមគឺត្រូវជាមួយគ្រប់ពណ៌ស្បែក តែការពិតពណ៌នេះជួយបានតែអ្នកដែលស្បែកភ្លឺស្រាប់នោះទេ។ បើអ្នកមានស្បែកស ហើយដាក់ពណ៌នេះទៀត នោះនឹងមើលទៅសលើសដើម។ ផ្ទុយមកវិញ អ្នកដែលស្បែកស្រអាប់ ហើយលាបពណ៌នេះទៅ នឹងមើលទៅរឹតតែស្រគាំជាងមុន។
២. ពណ៌ខៀវ
សក់ពណ៌ខៀវនឹងធ្វើឲ្យអ្នកដែលមានស្បែកក្រមៅស្លេកស្លាំងជាងមុន។ បន្ថែមពីនេះ សម្រាប់អ្នកដែលមានស្បែកមិនភ្លឺថ្លា ពណ៌នេះពេលដាក់ទៅអាចធ្វើឲ្យយើងមើលទៅយ៉ាប់ជាងមុនទៅទៀត។
៣. ពណ៌ផ្កាឈូក
ពណ៌ផ្កាឈូកគឺជាពណ៌សក់ដែលកំពុងពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ។ យ៉ាងណាក៏ដោយ វានឹងធ្វើឲ្យអ្នកងងឹតស្លុបប្រសិនបើអ្នកមិនមានស្បែកភ្លឺហើយចង់លាបពណ៌នេះ។ ដំណោះស្រាយសម្រាប់អ្នកដែលស្រលាញ់ពណ៌នេះខ្លាំងនោះគឺ អ្នកអាចលាបជា ombre ដោយដាក់ពណ៌ផ្កាឈូកនៅចុងៗសក់បាន៕
No comments:
Post a Comment