បុរសត្រូវចាត់ទុកជាភេទរឹងមាំ និងក្លាហាននៅគ្រប់កាលៈទេសៈ ប៉ុន្តែមានរឿងជាច្រើនដែលជាទុក្ខលំបាករបស់មនុស្សប្រុស ហើយស្រីៗគ្មានថ្ងៃដឹង។ រឿង ៥ យ៉ាងនេះ ជាផលលំបាករបស់បុរស៖
១.មិនអាចយំ
មនុស្សស្រីពេលពិបាកចិត្ត ឬមានបញ្ហាអ្វីដោះស្រាយមិនចេញ គឺមានតែយំនេះឯង ដែលចេញទៅ ដោយមិនមានការអៀនខ្មាសអ្វីឡើយ ហើយអាចធូរស្រាលបានមួយកម្រិតដែរ។ តែសម្រាប់បុរសវិញ គឺមិនអាចឡើយ សូម្បីតែភ្នែកក្រហមក៏មិនហ៊ានដែរ ព្រោះខ្លាចគេថាជាមនុស្សទន់ខ្សោយ។
រូបតំណាង
២.មិនអាចសុំជំនួយ
ទោះជាជួបការលំបាកខ្លាំងប៉ុណ្ណាក៏ដោយ មនុស្សប្រុសមិនងាយនឹងស្វែងរកជំនួយឡើយ ទាល់តែរ៉ាប់រងលែងរួចមែនទែន ទើបដាច់ចិត្តសុំ ព្រោះនោះជាមុខមាត់។ មិនដូចស្រ្តីទេ អាចស្វែងរកបានជំនួយភ្លាមៗពេលជួបការលំបាក។
៣.មិនអាចបង្ហាញការឈឺចាប់
ភាគតិចណាស់ដែលបុរសបង្ហាញពីការឈឺចាប់ខ្លួនឲ្យអ្នកដទៃឃើញ ជាពិសេសនៅចំពោះមុខមនុស្សស្រី។ ព្រោះតែការបង្ហាញបែបនេះឡើង អាចឲ្យគេគិតថាខ្លួនទន់ជ្រាយ មិនសមជាកូនប្រុស ដូចនេះទោះជាឈឺចាប់ក៏មានតែលាក់ទុកម្នាក់ឯង។
៤.មិនអាចមានចិត្តចង្អៀតចង្អល់
ទោះជាតូចចិត្ត ឬខឹងនរណាម្នាក់មិនអាចលើកលែងឲ្យបាន នៅតែមិនអាចបង្ហាញនៅចំពោះមុខមនុស្សរាល់គ្នាបានឡើយ។ ព្រោះដើម្បីកុំឲ្យគេថា «ជាកូនប្រុសម៉េចក៏មានចិត្តចង្អៀតចង្អល់ម្ល៉េះ»។
៥.មិនអាចបង្ហាញកាយវិការមិនល្អ
ទោះជាមានសម្ពាធ ឬការលំបាកអ្វីក៏មនុស្សប្រុសមិនអាចបញ្ចេញកាយវិការមិនសមរម្យនៅចំពោះមុខអ្នកដទៃបានឡើយ។ តែត្រូវអត់ធន់រាល់ពាក្យសម្ដី និងកាយវិការអ្នកដទៃវិញ៕
No comments:
Post a Comment