ជាទូទៅមនុស្សប្រុសចង់បានមិត្តស្រីមានកម្ពស់ទាបជាងខ្លួន។ ពិតមែនតែមិនទាំងអស់ តែភាគច្រើនមនុស្សប្រុសយល់ថាស្រីទាបល្អិតមានមន្តស្នេហ៍ដោយសារហេតុផលច្រើនយ៉ាងដូចជា៖
១. ស្រីតូចត្រូវការការការពារ
មនុស្សស្រីគ្រប់គ្នាតែងតែត្រូវការការការពារ ប៉ុន្តែស្រីមានកម្ពស់ខ្ពស់មើលទៅរឹងមាំជាង។ រីឯស្រីទាបល្អិតវិញមើលទៅទន់ខ្សោយនិងត្រូវការការពារពីបុរសច្រើនជាង។
២.បុរសមានអារម្មណ៍ថារឹងមាំជាងមុន
ការគិតបុរសខុសគ្នា ប៉ុន្តែបុរសភាគច្រើនចង់បាននារីសរសើរខ្លួនថាជាបុរសមានកម្លាំងខ្លាំងនិងរឹងមាំដូចច្នេះស្រលាញ់ស្រីៗទាបៗហ្នឹងហើយដែលធ្វើអោយខ្លួនគេមើលទៅខ្លាំងជាងនាង។
៣. ស្រីៗទាបៗងាយស្រួលឱប
មនុស្សប្រុសយល់ថា ស្រីទាបល្អិតៗ ងាយស្រួលអោប និងគូរអោយស្រលាញ់ខ្លាំងពេលនាងព្យាយាមចងអើតអោបកពួកគេ។ ហើយរាល់ពេលសន្ទនានាងនិងងើយមើលមុខគេ ដែលធ្វើអោយនាងកាន់តែមានមន្តស្នេហ៍។
៤. ស្រីៗទាបៗមានកាយវិការគួរអោយក្នាញ់
ប្រុសៗមួយចំនួនយល់ថា នាងមានកាយវិការច្រមិចគ្រមើមគួរអោយស្រលាញ់។ អ្នកសាកគិតមើលទៅ ពូកនាងមានដៃជើងខ្លីៗ តូចៗ ដូច្នេះហើយនាងមានដំណើរខ្លីៗ ដែលមើលអាចលើកបីយ៉ាងងាយស្រួល ៕
No comments:
Post a Comment