ការប្រកួតបាល់ទាត់ជម្រុះ World Cup នៅទ្វីបអាស៊ីបានឈានដល់វគ្គ Play-off ហើយខណៈ៤ក្រុមដែលបានកក់កៅអីនៅជុំផ្ដាច់ព្រ័ត្រមានដូចជា អ៊ីរ៉ង់, កូរ៉េខាងត្បូង, ជប៉ុន និងអារ៉ាប៊ីសាអ៊ូឌីត ដោយឡែកស៊ីរី និងអូស្ត្រាលីត្រូវដណ្ដើមកន្លះកៅអីដែលនៅសល់។
លទ្ធផលជួបគ្នានៅវគ្គ Play-off ជើងទីមួយគឺម្ចាស់ផ្ទះស៊ីរីបានស្មើគ្នា ១-១ ជាមួយអូស្ត្រាលី។ ការប្រកួតកាលពីម្សិលមិញ ខ្សែប្រយុទ្ធ Robbie Kruse របស់ក្លឹប VfL Bochum បានស៊ុតឲ្យអូស្ត្រាលីនាំមុខនៅនាទី៤០ ប៉ុន្តែ Al Soma មកពីក្លឹប Al Ahli តាមស្មើបានវិញនៅនាទី៨៥ដោយការទាត់បាល់ប៉េណាល់ទី។
ការប្រកួតជើងទីពីរនឹងធ្វើឡើងថ្ងៃទី១០ ខែតុលា នៅទឹកដីអូស្ត្រាលីហើយបើក្រុមណាឈ្នះនឹងទៅប៉ះក្រុមលេខ៤មកពីទ្វីបអាមេរិកខាងជើង ឬ CONCACAF៕
No comments:
Post a Comment