loading...

Friday, October 6, 2017

តើមានអ្វីកើតឡើងនៅពេលជណ្ដើរ​យន្ត​មាស​ ​របស់​ស្ដេច​អារ៉ាប់​គាំង ​ពេល​ទៅ​ដល់​ទឹក​ដី​រុស្សី

ក្នុង​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​លើក​ទី​មួយ​សម្រាប់​ព្រះបាទ​ ​Salman​ ​ដែល​ជា​មហាក្សត្រ​នៃ​ប្រទេស​អារ៉ាប់​ក្នុង​ទឹក​ដី​រុស្សី​ ​គឺ​ជា​រឿង​ដ៏​សំខាន់​ ​ប៉ុន្តែ​គ្រាន់​តែ​ព្រះ​អង្គ​ឈាន​ព្រះ​បាត​លើ​ជណ្ដើរ​យន្ត​មាស​ដើម្បី​ចុះ​មក​ក្រោម​បាន​បន្តិច​ស្រាប់​តែ​ជណ្ដើរ​គាំង​តែ​ម្ដង។
មិន​បង្ក​ជា​បញ្ហា​ធំ​ដំ​នោះ​ទេ​ ​ដោយ​ព្រះអង្គ​បាន​យាង​ចុះ​តាម​ធម្មតា​ដូច​ការ​ប្រើប្រាស់​ជណ្ដើរ​ទូទៅ។ ជណ្ដើរ​យន្ត​មាស​នោះ​ ​គឺ​ជា​របស់​ទ្រង់​ផ្ទាល់​ ​ដែល​តែង​យក​តាម​ព្រះ​អង្គ​ជានិច្ច។
វត្តមាន​ព្រះអង្គ​ក្នុង​ទឹក​ដី​រុស្សី​ជា​ប្រវត្តិសាស្ត្រ​នេះ​ ​គឺ​ដើម្បី​ចរចា​ ​និង​ធ្វើ​កិច្ច​ព្រមព្រៀង​លើ​ជំនួញ​ផ្នែក​ថាមពល​ ​រួម​ជា​មួយ​នឹង​ការ​ទិញ​សព្វាវុធ​ពី​រុស្សី​ក្នុង​កញ្ចប់​ថវិកា​ប្រមាណ​ ​៣​ ​ប៊ីលាន​ដុល្លារ៕

No comments:

Post a Comment