ការទន្ទឹងរង់ចាំជិត១ឆ្នាំមកនេះ មិនបានធ្វើឲ្យ ឈឹម សក្កដា ខកបំណងនោះទេ ទីបំផុត ហង្សមាស បានបើកឱកាសឲ្យលោកបានថតរឿងជាមួយអ្នកមេម៉ាយចាយរាង ពេជ្រ សោភា ហើយ។
ឈឹម សក្កដា បានប្រាប់ Sabay ថា ខ្លួនពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយរកពាក្យអ្វីថ្លែងពុំបាន នៅពេលហង្សមាសបានផ្ដល់ឱកាសឲ្យលោកបានសម្ដែងរួមគ្នា ជាមួយអ្នកនាង ពេជ្រ សោភា ត្រូវជាគូស្នេហ៍ស្រលាញ់បាត់មុខគ្នាមិនបាន ក្នុងខ្សែភាពយន្តភាគរឿង "បិសាចគួរឲ្យស្រលាញ់" ។
លោកថា៖“ក្ដីស្រមៃ ចង់ថតរឿងជាមួយគ្នាហ្នឹង មិនមែនតែខ្ញុំទេ ដែលគេងស្រមៃម្នាក់ឯង សូម្បីតែសង្សារខ្ញុំ (ពេជ្រ សោភា) ក៏គាត់ធ្លាប់គិតដូចខ្ញុំអ៊ីចឹងដែរ។ ទោះបីជារឿងនេះខ្ញុំមិនបានសម្ដែងជាតួឯកជាមួយគ្នា(សោភា តួឯក ឈឹម សក្កដា តួរង) ក៏ដោយ តែខ្ញុំពេញចិត្ត ព្រោះជារឿងដំបូងដែលពួកយើងទាំងពីសម្ដែងជាមួយគ្នា"។
ក្នុងរឿង "បិសាចគួរឲ្យស្រលាញ់" នេះដែរ ឈឹម សក្កដា សម្ដែងជាតួសង្សាររបស់ ពេជ្រ សោភា តែមិនបានរួមរស់ជាមួយគ្នាទេ នៅទីផុតអ្នកមេម៉ាយចាយរាងរូបនេះ បានទៅបុរសសម្បូរទ្រព្យ និងមានជាងខ្លួន។ ដូច្នេះក្នុងរឿងនេះលោកបានត្រឹមតែឈឺចាប់ប៉ុណ្ណោះ និងចងគំនុំគុំកួនជាមួយស្វាមី ពេជ្រ សោភា ដែលមកដណ្ដើមនាងយកទៅ៕
No comments:
Post a Comment