រូបតំណាង
មនុស្សជាច្រើន ជាពិសេសស្រីៗកំពុងស្វែងរកវិធីដែលឆាប់ និងងាយស្រួលដើម្បីសម្រកទម្ងន់ ដូចជាផែនការរបបអាហារ ថ្នាំសម្រកទម្ងន់ ទម្លាប់ហាត់ប្រាណយ៉ាងម៉ត់ចត់ និងមានវិធីជាច្រើនទៀត។
ប៉ុន្តែអ្នកមានបញ្ហាលើសទម្ងន់ឈប់បារម្ភទៀតទៅ ព្រោះអ្នកស្រាវជ្រាវបានណែនាំវិធីសម្រកទម្ងន់ដ៏ល្អ និងមានប្រសិទ្ធភាពមួយ គឺការផឹកតែ។ យោងតាមទស្សនាវដ្ដី American Journal of Clinical Nutrition បានរកឃើញថាអ្នកដែលមានទម្លាប់ផឹកតែគ្មានឡើងទម្ងន់។ អ្នកស្រាវជ្រាវជនជាតិហុល្លង់បានពិនិត្យលើការស្រាវជ្រាវ និងការវិភាគលើតែបៃតងបានឲ្យដឹងថា ពេលផឹកតែបៃតង ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន អាចជួយបង្កើនការចំណាយថាមពល ឬដុតបំផ្លាញកាឡូរីដែលមានក្នុងខ្លួន។ មិនតែប៉ុណ្ណោះវាថែមទាំងបង្កើនអុកស៊ីតកម្មជាតិខ្លាញ់ (ការបំបែកជាតិខ្លាញ់) នៅក្នុងខ្លួនបានល្អទៀតផង។
រូបតំណាង
ទោះជាយ៉ាងណា អ្នកស្រាវជ្រាវបានបញ្ជាក់ថា ផឹកតែមួយមុខវាក៏មិនមែនជួយបានទាំងស្រុងដែរ ព្រោះទាល់តែគួបផ្សំជាមួយរបបអាហារដែលមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណខ្លះៗទៀត ទើបអាចជំរុញការដុតបំផ្លាញខ្លាញ់ក្នុងខ្លួនឲ្យកាន់តែរលាយឆាប់។
រូបតំណាង
របបអាហារ គឺមានសារៈសំខាន់ជាងការហាត់ប្រាណទៅទៀត ពេលនិយាយដល់ការការហាត់ប្រាណ ព្រោះបើហាត់ប្រាណរួច អ្នកទៅទទួលទាន ភេសជ្ជៈមានជាតិកាបូអ៊ីត អាហារ Fast-food និងបង្អែមដែលមានជាតិស្ករបន្ទាប់ពីហាត់ប្រាណនោះ វានឹងកាន់តែធ្វើឲ្យយ៉ាប់លើសដើម៕
No comments:
Post a Comment