Arsenal បានបន្តផ្ដួលគូប្រជែងនៅ Europa League ដូចទឹកបាក់ទំនប់ក្រោយយកឈ្នះ FK Crvena Zvezda ក្នុងការប្រកួតពូល H។
ជំនួបកាលពីយប់មិញនៅទឹកដី Stadion Rajko Mitic ប្រទេសស៊ែប Zvezda មានឱកាសច្រើនក្នុងការទម្លាយសំណាញ់ទីប៉ុន្តែអ្នកចាំទីឆ្នើម Petr Čech បានសង្គ្រោះបាល់ល្អៗជាច្រើនលើកច្រើនសារ ពិសេសគឺនាទី ៣០, ៥១ និង៥៣។ យ៉ាងណានៅនាទី៨០ខ្សែការពារ Milan Rodic បានកាតលឿង២ដងត្រូវបណ្ដេញចេញធ្វើឲ្យម្ចាស់ផ្ទះសល់គ្នា១០នាក់ប៉ុណ្ណោះ។
លុះដល់បាទី៨៥ ខ្សែប្រយុទ្ធ Giroud បានក្លាយជាវីរបុរសដោយលោតទាត់បកក្រោយបញ្ចូលទីឲ្យ Arsenal យកឈ្នះ ១-០ ជាការតែតបញ្ជូនបាល់ឲ្យរបស់ Theo Walcott៕
No comments:
Post a Comment