មន្ទីរសាធារណការរាជធានីភ្នំពេញកាលពីម្សិលមិញឲ្យដឹងថានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នេះនឹងមានបើកការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាបឆ្លងកាត់ទន្លេសាបពីខណ្ឌឫស្សីកែវទៅកាន់ខណ្ឌជ្រោយចង្វារ។
បើតាមព័ត៌មានលើទំព័រហ្វេសប៊ុករបស់មន្ទីរសាធារណការ ស្ពាននេះមានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រភ្ជាប់ពីផ្លូវសាលាដែកក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ទៅកាន់ខណ្ឌជ្រោយចង្វារ។ ស្ពាននេះ និងមានបួនគន្លងសម្រាប់ធ្វើដំណើរ ពោលគឺទៅពីរគន្លង មកពីរគន្លង ហើយមានចិញ្ចើមសម្រាប់ថ្មើរជើង១,២៥ម៉ែត្រ សងខាង។ នេះបើតាមប្រភពដដែល។
បើតាមមន្ទីរសាធារណការនៅថ្ងៃបើកការដ្ឋាន សម្តេច ហ៊ុន សែន នឹងចូលរួមជាអធិបតី៕
No comments:
Post a Comment