នាពិព័រណ៍ GITEX ប៉ូលិសទីក្រុងឌុយបៃ បានប្រកាសជាសាធារណៈនឹងប្រើម៉ូតូហោះ Hover Surf Scorpion 3 ដែលផលិតដោយប្រទេសរុស្ស៊ីធ្វើជាយានជំនិះ។ អាចហោះបានដោយមានអ្នកបញ្ជាល្បឿន ៧០ គ.ម/ម និងគ្មានអ្នកបញ្ជាបានរហូតដល់ល្បឿន ១០០ គ.ម/ម។
យ៉ាងណា យានជំនិះអាចប្រតិបត្តិការបាន ២០ ទៅ ២៥ នាទីប៉ុណ្ណោះ ត្រូវការសាកបញ្ចូលភ្លើងម្ដង ដែលត្រូវចំណាយពេល ៣ ម៉ោង។ តែមិនបញ្ហាទេ វាមានថ្មដោះដូរពីខាងក្រៅបាន។
ឌុយបៃស្ថិតនៅក្នុងប្រទេសអារ៉ាប់រួម ជាទីក្រុងដែលរមែងរុករកនូវរបបគំហើញថ្មីជារឿយៗ។ កន្លងទៅប្រទេសសំបូរប្រេងនេះ បានស្រមៃការប្រើប្រាស់ឧបករណ៍ Drone Drop ដែលអាចដឹកជញ្ជូនកាហ្វេនៃហាង Costa Coffee ទៅកាន់អតិថិជនរស់នៅក្នុងតំបន់ Jumeirah Beach Road ដែលចំណាយពេលមិនដល់ ១៥ នាទីឡើយ។
No comments:
Post a Comment