លោក Leonardo គ្រូកម្ពុជាថាត្រូវមើលពីអតីតកាលរបស់កម្ពុជា ខណៈដែលពេលនេះបាល់ទាត់កំពុងតែអភិវឌ្ឍន៍ទៅមុខ ហើយលោកត្រូវការពេលវេលាបន្ថែមទៀត។
គ្រូបង្វឹកប្រេស៊ីលបានរំលឹកទៅអតីតកាលថាកម្ពុជាធ្លាប់ចាញ់ក្រុមវៀតណាមច្រើនគ្រាប់ (៦-០ ៩-២) មិនមែនត្រឹមតែពេលនេះនោះទេ។ ខណៈដែលបច្ចុប្បន្នកម្ពុជាកំពុងតែរីកចំរើនទៅមុខ ដូច្នេះអ្នកគាំទ្រត្រូវដឹងពីរឿងនេះ។ លោក Leo បញ្ជាក់ទៀតថា វៀតណាមមានកីឡាករល្អៗច្រើន ហើយប្រទេសដទៃទៀតនៅអាស៊ានក៏មានកីឡាករល្អៗច្រើនដែរ។ ដូច្នេះលោកត្រូវការពេលយ៉ាងតិច៥ឆ្នាំទៀត ដើម្បីឱ្យកីឡាបាល់ទាត់កម្ពុជារីកចំរើនដូចប្រទេសដទៃ។
ចំពោះការចាញ់វៀតណាម ៥-០ ថ្ងៃមុន លោក Leonardo ក៏មើលឃើញកំហុសអាជ្ញាកណ្ដាលខ្លះដែរ ប៉ុន្តែមិនអាចបន្ទោសបានទេ ព្រោះនេះជាបាល់ទាត់។ គ្រូបង្វឹកកម្ពុជារូបនេះ រំពឹងថាពេលអនាគតនឹងធ្វើបានល្អ ដោយលោកនឹងរើសកីឡាករល្អៗបន្ថែមទៀតលើក្រុមចាស់ មុនការប្រកួតជាមួយហ្សកដានី នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៧៕
No comments:
Post a Comment