HMD Global ទើបបញ្ចេញ Nokia 8 កាលពីខែសីហាកន្លងទៅ ឥឡូវនេះធ្លាយព័ត៌មានអំពី Nokia 9 បណ្តើរៗទៀតហើយ។
រូបមួយសន្លឹកដែលមានប្រភពមកពីប្រទេសចិន បានបង្ហាញរូបរាងរចនាថ្មីនៃ Nokia ជំនាន់ក្រោយ ដែលផ្លាស់ប្ដូរដោយប្រើផ្ទៃអេក្រង់ពេញ រាងកោងសងខាង ពុំមានប៊ូតុង Home និងប្ដូរទ្រនាប់ស្កេនខ្ចៅដៃទៅខាងក្រោយស្រដៀង Galaxy Note 8។
តាមប្រភពដដែលនេះ Nokia 9 មានបំពាក់នូវអេក្រង់ OLED ប្រើឈីប Snapdragon 835 ប្រភេទ Octa-Core ទំហំ 64-bit និងមាន RAM 6GB/8GB បន្សំមុខងារការពារធូលីនិងជម្រាបទឹក IP68។ ចំណែកឯការចេញលក់នឹងលេចចេញនៅអំឡុងឆ្នាំក្រោយ ជាមួយតម្លៃប្រហែល ៨៧៩ ដុល្លារ។
No comments:
Post a Comment